Minister Chea Sophara met with Oxfam - TopicsExpress



          

Minister Chea Sophara met with Oxfam Cambodia ឯកឧត្តម ជា សុផារ៉ា ទទួលជួបពិភាក្សាការងារជាមួយនាយករងអង្គការ Oxfam GB ប្រចាំប្រទេសកម្ពុជា នៅថ្ងៃពុធ ១០ រោច ខែ ស្រាពណ៍ ឆ្នាំមមី ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា គ.ស.២០១៤ វេលាម៉ោង ១០.០០ ព្រឹក នៅសាលប្រជុំជាន់ទី ៤ នៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយ Sharon Thangadurai នាយករងអង្គការ Oxfam GB ប្រចាំប្រទេសកម្ពុជា និងសហការី។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ឯកឧត្តបណ្ឌិត ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ លោកជ្រាយ ប៉ុម ប្រធាននាយកដ្ឋានសុខភាពជនបទ លោកទូច ស៊ីផាត ប្រធានការិយាល័យ និងកញ្ញា នូសុវត្តិ ចាន់វត្តី មន្ត្រីខុទ្ទកាល័យ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកនាយករង Sharon Thangadurai និងសហការី។ បន្ទាប់មកអង្គប្រជុំ បានពិភាក្សាគ្នាផ្តោតសំខាន់ទៅលើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែរបានអនុវត្តដោយអង្គការ Oxfam GB នៅតាមខេត្តគោលដៅដូចជាកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ជាដើម ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យអង្គការបន្តជួយដល់ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅតាមសាលារៀន និងតំបន់ជនបទដាច់ស្រយ៉ាល ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ។ ដោយឡែក តំបន់ដែលមានសារធាតុ អាសេនិក គួរជួយសិក្សា និងពិនិត្យឲ្យបានច្បាស់លាស់ ហើយកំណត់រកប្រភពទឹក ដែលមានសុវត្ថភាពសម្រាប់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់យោបល់ទៅខាងអង្គការឲ្យរៀបចំសិក្ខាសាលាចែករំលែងបទេពិសោធន៍ ស្តីពីប្រព័ន្ធការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងបច្ចេកវិទ្យាចម្រោះទឹកស្អាតរបស់អង្គការ ដើម្បីផ្សព្វផ្សាយ និងពន្លឿនការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ លោក Sharon Thangadurai ក្នុងនាមអង្គការ Oxfam GB បាននាំយករថយន្តមួយគ្រឿង ដែលបានប្រើប្រាស់ដោយអង្គការមកជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់ផងដែរ ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ Oxfam GB ដែលបានសហប្រតិបត្តិការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា ជាពិសេសលើវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងបានគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការផ្តល់រថយន្តមួយគ្រឿងមកឲ្យក្រសួងសម្រាប់បម្រើការងារ ៕
Posted on: Wed, 20 Aug 2014 10:08:40 +0000

Trending Topics



Recently Viewed Topics




© 2015