កាលពីព្រឹកថ្ងៃទី១៥ - TopicsExpress



          

កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានធានារ៉ាប់រង និងសោធន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធសាខាក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ខេត្តសៀមរាប។ ការបង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងនៅតាមបណ្តាខេត្ត គឹជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរីកចំរើនយ៉ាងឆាប់រហ័សនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការជួយជម្រុញការអភិវឌ្ឍវិស័យនេះផងដែរ។
Posted on: Wed, 17 Dec 2014 03:14:39 +0000

Trending Topics



Recently Viewed Topics




© 2015