“បុណ្យភ្ជុំបិណ្ឌ - TopicsExpress



          

“បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសំដែងកតញ្ញុតាធម៌ដឹងគុណ ចំពោះអ្នកមានគុណទាំងអស់ ទាំងជាតិនេះ និងអនាគតជាតិ។ ក៏ប៉ុន្តែ ព្រះសម្មាសម្ពុទ្ធសំដែងថា ការធ្វើ្ឲ្យអ្នកមានគុណ ក្ដៅក្រហាយ ឈឺចាប់ទឹកភ្នែក ជាអំពើបាបដ៏ធ្ងន់ធ្ងរ។ ដូច្នេះ អ្នកដឹកនាំមិនត្រូវធ្វើឲ្យប្រជារាស្ត្រ ដែលជាអ្នកមានគុណរបស់យើងឈឺចាប់ និងទឹកភ្នែកឡើយ” កឹម សុខា ខ្ញុំ កឹម សុខា និងអ្នកតំណាងរាស្ត្រមួយចំនួន ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តរលាំងគ្រើល ស្ថិតនៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃ១៣រោជ ខែភទ្របទ ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០១៤ ជាមួយពុទ្ធបរិស័ទ តាជី យាយជីប្រមាណជា ១០០០នាក់។
Posted on: Sun, 21 Sep 2014 10:00:00 +0000

Trending Topics



Recently Viewed Topics




© 2015