អៃយ៉ា! - TopicsExpress



          

អៃយ៉ា! ឥលូវមានម៉ូតូអាចហោះបានលើអាកាសទៀត ថ្មីៗនេះវិស្វករជនជាតិអង់គ្លេសមួយរូបឈ្មោះ Chris Malloy បានបង្ហាញម៉ូតូដ៏ពិសេសដែលទើបនិងផលិតឡើង អាចហោះបាននៅលើអាកាស។ ម៉ូតូហោះ Hoverbike មានស្លាបកង្ហារដូចទៅនឹងឧទ្ធម្ភាគចក្រ (Helicopter) ដែរ តែខុសត្រង់ថា Hoverbike មានស្លាបកង្ហារពីរគឺមុខនិងក្រោយ ហើយអ្នកជិះគឺនៅចំកណ្ដាល។ ទោះជាយ៉ាងណាក៏ម៉ូតូមួយនេះនៅមានទំហំតូចដែលមិនទាន់អាចឲ្យមនុស្សជិះលើវាបាននៅឡើយទេ តែពេលខាងមុខវិស្វករនឹងផលិត Hoverbike ដែលមានទំហំធំទម្ងន់ ២៧០គ.ក អាចផ្ទុកមនុស្សម្នាក់បាន ហើយអាចរត់បានចម្ងាយ ១៤៨ គីឡូម៉ែត្រ ឬ ៤៥ នាទីក្នុងចំណុះសាំងមួយធុង ព្រមទាំងអាចហោះដោយគ្មានអ្នកបើកក៏បាន។ វីដេអូខាងក្រោមបង្ហាញពីការហោះហើរសាកល្បងរបស់ Hoverbike ដែលមានមនុស្សយន្តបំពាក់ដោយកាមេរ៉ាជិះនៅពីលើ។ កុំឲ្យខាតពេលឥឡូវទៅទស្សនាទាំងអស់គ្នា៖ បើសិនជាបានម៉ូតូហោះលើអាកាសនេះយកមកជិះប្រិយមិត្តគិតម៉េចដែរ? អានអត្ថបទ៖ ណែនាំឲ្យស្គាល់ pd.id ឧបករណ៍វាស់ថ្នាំសណ្តំការពារប្រុសព្រានដាក់ថ្នាំ
Posted on: Thu, 24 Jul 2014 13:44:53 +0000

© 2015