21 ចំណុច - TopicsExpress



          

21 ចំណុច ក្នុងការបង្កើនថាមពលថ្ម iPhone របស់អ្នក តាមដានពត៌មានផ្សេងៗពី Cambo Report ថ្មទូរស័ព្ទ គឺជាបញ្ហាដ៏ធំមួយរបស់អ្នកប្រើប្រាស់គ្រប់គ្នា ព្រោះថានៅពេលដែលទូរស័ព្ទយើងអស់ថ្មម្តងៗ គឺយើងតែងតែមានអារម្មណ៍តឹងតែង និងមិនស្រណុកក្នុងខ្លួនឡើយ។ ដូចពាក្យចាស់លោកពោលថា “ ការពារប្រសើរជាងព្យាបាល” ដូច្នេះដើម្បីអោយទូរស័ព្ទយើង អាចប្រើប្រាស់បានយូរ និងមិនឆាប់ខូច យើងត្រូវដឹងពីវិធីមួយចំនួន។ ដោយឡែក ថាមពលថ្មរបស់ iPhone គឺជាបញ្ហាមួយដ៏ធំ ដែលនរណាៗ ក៏កំពុងជួបប្រទះដែរ ដោយសារវាមានថាមពលតិចតួចត្រឹមតែ 1560 mAh (iPhone 5S) តូចជាងពពួក Android ដែលពួកវាមានយ៉ាងហោចណាស់ក៏ 2400 mAh ដែរ។ យ៉ាងណាមិញ យើងក៏មានវិធីសាស្ត្រមួយចំនួនផងដែរ ដើម្បីថែរក្សាថាមពលថ្មយើងអោយប្រើប្រាស់បានយូរជាងមុន ដោយគ្រាន់តែបិទមុខងារមិនចាំបាច់មួយចំនួនប៉ុណ្ណោះ។ 1. បិទ AirDrop AirDrop ប្រើប្រាស់ Bluetooth ដើម្បីផ្ទេរឯកសារទៅវិញទៅមក ដូច្នេះបើមិនចាំបាច់ទេ សូមអ្នកបិទវាចោលទៅ ដោយចូលទៅកាន់ Control Center > ចុចលើ AirDrop និង ចុច Off។ 2. បិទ Background App refresh មុខងារ Background App Refesh គឺជាមុខងារដែលតែងតែទាញយកព៌តមានថ្មី ពីអ៊ីណធឺណែត រៀងរាល់ 30 នាទី រឺមួយម៉ោងម្តង ដូចជា Google maps, stock និង weather ជាដើម។ ដើម្បីកាត់បន្ថយការចំណាយនេះ សូមចូលទៅកាន់ Setting > General > Background App Refresh និងចុចបិទកម្មវិធីណាមួយដែលមិនចាំបាច់ រឺបិទទាំងអស់ក៏បានដែរ។ 3. បិទ Auto App updates Auto App updates គឺជាមុខងារសម្រាប់ស្វែងរកកម្មវិធីដែលទទួលបានការអាប់ដេតថ្មីៗ ហើយក្រើនរំលឹកប្រាប់អ្នក។ សម្រាប់មុខងារមួយនេះ ពិតជាខ្ជះខ្ជាយទំហំប្រើអ៊ីនធឺណែតនិងថ្មណាស់។ សូមចូលទៅកាន់ Setting > iTunes & App Store និងបិទមុខងារ Music, Apps, Updates ចោលទៅ។ 4. iOS 7 មានមុខងារមិនទទួលការខលចូលពីនរណាម្នាក់ ជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺវាមានមុខងារ Block លេខណាមួយដែលអ្នកមិនចង់ទទួលទូរស័ព្ទ។ ប្រសិនបើមានមនុស្សរំខានណាមួយតេមកអ្នក ហើយអ្នកទុកវាចោល នោះអ្នកនឹងបង្ហិនថាមពលថ្មវាខ្លាំងណាស់។ សូមចូលទៅកាន់ Setting > Phone > Blocked ហើយបន្ថែមលេខទូរស័ព្ទដែលអ្នកមិនចង់ទទួល។ 5. បិទ Frequent Location iPhone មានមុខងារពិសេស តែងតែឆែកទីតាំងដែលយើងតាំងនៅ ពោលវាបង្ហិនថាមពលថ្មច្រើន។ យើងអាចបិទមុខងារនេះបាន ដោយចូលទៅកាន់ Setting > Location Services > System Services រួចហើយបិទ Frequent Location។ យើងក៏អាចលុប History ចាស់ៗចោលផងដែរ ដោយចុច Clear history។ 6. កាត់បន្ថយ Animation សម្រាប់អ្នកប្រើប្រាស់ iPhone 4 និង iPhone 4S ប្រាកដជាដឹងថាតើទូរស័ព្ទអ្នកមានល្បឿនយ៉ាងណាដែរ នៅពេលដែលប្រើប្រាស់ iOS 7។ កាយវិការបង្ហាញរូបភាពរបស់ iOS 7 មិនត្រឹមតែធ្វើអោយវា យឺតនោះទេ ថាមពលថ្មក៏អស់ទៅតាមនោះដែរ។ សូមចូលទៅកាន់ Setting > General > accessibility > Reduce Motion ហើយចុចបើក។ 7. បិទមុខងារ Siri Siri នៅលើ iOS 7 គឺវាអាចដំណើរការដោយស្វ័យប្រវត្តិបាន ដោយគ្រាន់តែដាក់វានៅជិតមុខយើងអោយបាន ពីរ បីវិនាទី។ ដូច្នេះមុខងារនេះវាតែងតែដើរដោយស្វ័យប្រវិត្តិរហូត និងបង្ហិនថ្មថែមទៀតផង។ សូមចូលទៅកាន់ Setting > General > Siri ហើយបិទ Raise To speak។ 8. បិទអ្វីដែលមិនចាំបាច់ នៅលើ Spotlight Spotlight គឺជាមុខងាររុករកឯកសារនៅលើទូរស័ព្ទ និងតាមអ៊ីនធឺណែត ប៉ុន្តែភាគច្រើន គេប្រើប្រាស់វាដើម្បីស្វែងរកចម្រៀងតែប៉ុណ្ណោះ។ ដូច្នេះដើម្បីបិទឯកសារណា ដែលអ្នកកម្រ ស្វែងរកសូមបិទវាចោលទៅ ដោយចូលទៅកាន់ Setting > General > Spotlight Search និងបិទអ្វីដែលមិនចាំបាច់។ 9. ផ្លាស់ប្តូរស្ទីលសារដែលគេផ្ញើរមក ទូរស័ព្ទ iPhone របស់យើងមានស្ទីលចំនួនបី ដើម្បីបង្ហាញអ្វីដែលថ្មី មួយគឺមិនមានលោតលើអេក្រង់ មួយលោតនៅផ្នែកខាងលើនៃអេក្រង់ និងមួយទៀត លោតកណ្តាលអេក្រង់តែម្តង។ សូមចូលទៅកាន់ Setting > Notification Center និងជ្រើសយក កម្មវិធីណាមួយដែលឧស្សាហ៍លោតសារមក ដូចជា Facebook រឺក៏ហ្គេម Center ហើយអ្នកនឹងឃើញស្ទីលរបស់វា។ សូមចុចយកស្ទីល None រឺក៏ Banner ដើម្បីរក្សាថាមពលទូរស័ព្ទ។ 10. សារ៉េ កម្រិតពន្លឺនៃអេក្រង់ កម្រិតពន្លឺគឺពិតជាចាំបាច់ ព្រោះវាជាប្រភពដែលប្រើប្រាស់ថាមពលច្រើនជាងគេ។ ដូច្នេះត្រូវប្រាកដថា ពន្លឺអេក្រង់របស់អ្នក គឺត្រឹមត្រូវទៅតាមស្ថានភាពប្រើប្រាស់។ បើយល់ល្អសូមប្រើប្រាស់ Auto Brightness រឺក៏បិទបន្លឺអោយនៅកម្រិតទាបតែម្តងទៅ ដោយចូលទៅកាន់ Setting > Wallpaper & Brightness។ 11. កុំប្រើប្រាស់ Dynamic Wallpaper iOS 7 ពិតជាមានសោភ័ណភាពស្រស់ស្អាតមែន ប៉ុន្តែវាក៏ប្រើប្រាស់ថាមពលថ្មច្រើនដែរ ដូចជា Wallpaper វាជាដើម។ Wallpaper របស់ ioS 7 មានពីរប្រភេទ មួយប្រភេទ Dynamic ដែលចេះកម្រើក និងមួយទៀត Stills ជាប្រភេទនឹងថ្កល់។ Wallpaper ប្រភេទ Stills គឺជាជម្រើសដ៏ល្អបំផុត។ 12. កែប្រែអ្វីបន្តិចបន្តួចក្នុងកម្មវិធី Email Email របស់យើងតែងតែ ភ្ជាប់ទៅកាន់អ៊ីនធឺណែត និងឆែកអ្វីថ្មីៗដោយស្វ័យប្រវិត្តិ ដែលវាចំណាយថ្ម និងអ៊ីនធឺណែតច្រើន។ សូមចូលទៅកាន់ Setting > Mail, Contacts, Calender រួចបិទ Push។ អូសទៅក្រោម រហូតដល់ប្រឡោះ Email និងចុចពាក្យ Fetch Data។ 13. បើមិនប្រើ Wifi រឺ Bluetooth ទេ សូមបិទវាចោលទៅ បញ្ហាមួយនេះ មិនសូវមាននរណាយកចិត្តទុកដាក់ប៉ុន្មាននោះទេ ពោលអ្នកប្រើប្រាស់ ភាគច្រើនតែងតែបើក Wi-fi រឺ Bluetooth របស់គេចោលជានិច្ច។ 14. នៅពេលដែលមិនចាំបាច់ សូមបើក Airplane Mode គ្រាន់តែបើក Airplane Mode មួយ គឹវាអាចសន្សំសំចៃថ្មបានច្រើនណាស់ ព្រោះវាបានបញ្ឈប់ ដំណើរការផ្សេងៗ ដូចជា ស៊ីមកាត Bluetooth និង location Service បាន។ យើងអាចដាក់ Airplane Mode បានដោយចូលទៅកាន់ Control Center រឺក៏ Setting។ 15. បិទ Cellular នៅពេលដែលមិនត្រូវការប្រើអ៊ីនធឺណែត iPhone របស់អ្នកមានភាពស្រេកឃ្លានណាស់ ក្នុងការទាញយកនូវព៌តមាន រឺក៏អ្វីផ្សេង នៅពេលដែលទូរស័ព្ទអ្នកភ្ជាប់ទៅកាន់អ៊ីនធឺណែត។ ប្រសិនបើអ្នកឈប់ប្រើប្រាស់អ៊ីនធឺណែតតាមរយៈស៊ីមកាតហើយ សូមចូលទៅកាន់ Setting > Gerneral > Network ហើយបិទ Cellular។ 16. កំណត់ពេល ទូរស័ព្ទយើង ចាក់សោរ លោកអ្នកគួរតែ សារ៉េរយៈពេល ទូរស័ព្ទយើងចាក់សោរអេក្រង់ មកនៅរយៈពេលខ្លីមួយ ចៀសវាងការចំណាយឥតបានការ។ សូមចូលទៅកាន់ Setting > General > Auto-lock និងយក 1 minute។ 17. បើយល់ល្អ មិនចាំបាច់បើកអោយទូរស័ព្ទញ័រ នៅពេលដែលទូរស័ព្ទយើង ញ័រម្តងៗ វាក៏ប្រើប្រាស់ថាមពលច្រើនមិនស្ទើរដែរ។ បើអាចទៅរួច អ្នកអាចប្រើប្រាស់វា ជាលក្ខណៈលឺតែសម្លេងបានហើយដោយចូលទៅកាន់ Setting > Sounds និងបិទ vibrate។ 18. ឧស្សាហ៍បិទកម្មវិធីនៅក្នុង Multi-tasking អ្នកត្រូវឧស្សាហ៍ចូលទៅកាន់ Multi-Tasking ដោយចុចប៊ូតុង Home ពីរដង និងបិទកម្មវិធីចាស់ៗទាំងអស់ ព្រោះអីវាប្រើប្រាស់រ៉េម និងថាមពលច្រើន។ 19. ប្រើប្រាស់ជំនាន់ចុងក្រោយបង្អស់នៃ iOS ជំនាន់ចុងក្រោយបង្អស់នៃ iOS គឺតែងតែមានកំណែទម្រង់ ត្រង់ថាមពលថ្ម កុំអោយវាប្រើប្រាស់ច្រើន។ បើយល់ល្អ សូមអ្នកប្រើប្រាស់ iOS ចុងក្រោយបង្អស់ ដើម្បីមានថាមពលថ្មយូរ។ 20. រក្សាសីតុណ្ហភាព ទូរស័ព្ទរបស់អ្នកអោយបានល្អ សូមមេត្តាកុំទុកទូរស័ព្ទរបស់អ្នកអោយក្តៅ រឺត្រជាក់ពេក ព្រោះអីវាងាយឆាប់អស់ថ្ម។ សូមមេត្តាកុំទុកវាក្នុងហោប៉ៅរបស់យើងអី ព្រោះវាជាកន្លែងឆាប់ទទួលកម្តៅខ្លាំង។ ណាមួយទៀតការប្រើប្រាស់ស្រោមទូរស័ព្ទយូរពេកក៏អាចអោយទូរស័ព្ទយើងមានកម្តៅខ្លាំងផងដែរ។ 21. កុំឧស្សាហ៍ឆែកទូរស័ព្ទយើងពេក មិនថាគេរឺខ្ញុំទេ គឺតែងតែឆែកទូរស័ព្ទយើងជាញឹកញ៉ាប់ ក្រែងលោមាននរណាវម្នាក់ផ្ញើសារមក ទោះបីជាគ្មានលឺសម្លេងក៏ដោយ។ ទម្លាប់បែបនេះ ធ្វើអោយទូរស័ព្ទយើងឆាប់អស់ថ្ម និងអត់បានការបំផុត។ សូមអរគុណដែលបានអាននូវសេចក្តីណែនាំនេះទាំងអស់ ទោះបីវាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាពិតជាជួយយើងបានពិតប្រាកដមែន។ យ៉ាងណាមិញប្រសិនបើអ្នកជាមនុស្សរវល់នឹងប្រើប្រាស់ទូរស័ព្ទ វិធីទាំងនេះក៏មិនសូវអាចជួយលោកអ្នកបានដែរ ដូច្នេះអ្នកគួរតែមានឆ្នាំងសាកតាមខ្លួនមួយ ដែលវាមានតម្លៃប្រហែល 20$ ទៅ 50$ ប៉ុណ្ណោះ។
Posted on: Sat, 22 Mar 2014 08:51:17 +0000

Trending Topics



style="min-height:30px;">
We are happy to be receiving great reviews from our guests on
For the first time the Sheffield Wednesday Community Programme,
class="stbody" style="min-height:30px;">
Why dont you ask me How long ive been waiting Set down on the
HEART TOUCHING STORY Girl: I have to tell

Recently Viewed Topics




© 2015