Published on Jun 27, 2013 ដើមត្នោត - Palm - TopicsExpress



          

Published on Jun 27, 2013 ដើមត្នោត - Palm Tree I. ដើមត្នោតរាងរាវខ្ពស់សន្លឹម អូនឈរសម្លឹងស្រៀវញ័រហត្ថា (២ដង) បងតោងបងឡើងហួចច្រៀងហ៊ានក្លា បំពង់យោលយារជាចង្វាក់ភ្លេង ឳណាជាចង្វាក់ភ្លេង។ II. សម្បតិ្តធម្មជាតិកេរ្តិ៍ដូនតាគឺត្នោតនេះណា­តម្លៃធំធេង (២ដង) ខំដាំខំដុះ ស្រីប្រុសចាស់ក្មេង ពេញស្រែធំធេងជុំវិញភូមិយើង ឳណាសម្បត្តិដូនតា ។ R. រសៀលបងឡើងគាប់រឹតហូតកាំបិតចិតចាំចងត្រងផ្ក­ា (២ដង) លុះព្រឹកព្រាង ទឹកស្រក់ពេញហៀរ ជូនពៅរំងាស់ជាស្ករផ្អែមឈ្ងុយ ឳណាស្ករក្លិនឈ្ងុយឆ្ងាញ់។ III. ដើមអាចប្រើបានតាមត្រូវការ ជាស្ពានទូកក្តារតាមចិត្តស្រឡាញ់(២ដង) ផ្លែស្លធ្វើនំ ត្នោតអាចបំពេញ រសផ្អែមឈ្ងុយឆ្ងាញ់ចិត្តសែនរីករាយ ឳណាខំដាំបន្តទៀត។ (ភ្លេងរួចច្រៀង R រួច III ឡើងវិញ)
Posted on: Sat, 19 Jul 2014 16:32:59 +0000

Trending Topics



Recently Viewed Topics




© 2015