Very surprise that Steve Jobs not allows their children use iPad - TopicsExpress



          

Very surprise that Steve Jobs not allows their children use iPad (before he died in 2011): iPad ជាអ្វីដែល Steve Jobs ផ្ដួចផ្ដើមបង្កើតឲ្យចេញជារូបរាងឡើងសម្រាប់មនុស្សសម័យបច្ចេកវិទ្យាទំនើប ក្នុងគោលបំណងផ្លាស់ប្ដូរឥរិយាបថ មិនថា ការស្ដាប់តន្ត្រី មើលវីដេអូ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នា។ Steve Jobs បង្កើត និងប្រកាស iPad ដំបូងបំផុត កាលពី ថ្ងៃទី ៣ មេសា ឆ្នាំ ២០១០ ម៉ូដែល Wi-Fi មុនលោកទទួលអនិច្ចកម្មមួយឆ្នាំ (២០១១)។ ទន្ទឹមនឹងផលិតផល ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងលក់ដាច់បំផុត ព្រមទាំងជាដើមចម ដែលធ្វើឲ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាដទៃ ជាគូប្រជែងផលិត Tablet តាមរហូតមកដល់សព្វថ្ងៃនេះអ្នកសារព័ត៌មានរបស់កាសែត New York Times ធ្លាប់ចោទសំនួរទៅកាន់បុរសពោរពេញដោយគំនិតបង្កើតថ្មីរូបនេះថា ”អ៊ីចឹង កូនៗរបស់លោកប្រហែលជាស្រលាញ់ iPad ខ្លាំងហើយមើល៍ទៅ ”? “ពួកគេអត់ដែលប្រើទេ។ ខ្ញុំមានដែនកំណត់ឲ្យកូនៗខ្ញុំប្រើនៅផ្ទះ”។ នេះជាចម្លើយដែលធ្វើឲ្យអ្នកសារព័ត៌មានស្រឡាំងកាំង។ សរុបទាំង iPad ជំនាន់ដំបូងបង្អស់ រហូតដល់ជំនាន់ចុងក្រោយ iPad Air និង ស៊េរី mini Apple លក់បាន ២០០លានគ្រឿង គិតតែនៅសហរដ្ឋអាមេរិក ត្រឹមខែ មិថុនា ២០១៤។ បើទោះជា New York Times បញ្ជាក់ថា កូនៗរបស់ Jobs ហាមឃាត់កូន ប្រុស ១ ស្រី ១ (ក្នុងចំណោមកូនសរុប ៤នាក់) មិនឲ្យលេង iPad ក្ដី ក៏ប៉ុន្តែសារព័ត៌មានដដែលមិនបានបញ្ជាក់ពីឈ្មោះរបស់អ្នកទាំងពីរនោះទេ។
Posted on: Tue, 23 Sep 2014 09:14:21 +0000

Trending Topics



/div>

Recently Viewed Topics




© 2015