good morning all fri ពាក្យថា - TopicsExpress



          

good morning all fri ពាក្យថា "ស្រឡាញ់" គឺជាកិរិយាស័ព្ទ ហើយថែមទាំងជា កិរិយាសកម្មទៀតផង។ មានន័យថា យើងស្រឡាញ់កម្រិតណា គឺយើងជាអ្នកគ្រប់គ្រង... ជាអ្នកបញ្ជាបេះដូងខ្លួនឯង។ ភាគច្រើនដែលយើងស្អប់អ្នកណាម្នាក់ គឺមកពីខ្លួនឯង មិនអាចមើលហួស ពីភាពអវិជ្ជារបស់ខ្លួនឯង ដែលត្រូវបានសង្គម បង្រៀនអោយចេះប្រកាន់រើសអើង និងច្រណែនឈ្នានីសគ្នា តាំងពីតូចក្រូចឆ្មារ។ តួយ៉ាងដូចមនុស្សមួយចំនួនធំ, កាលណាគេឮពាក្យថា ស្រឡាញ់ ឬស្នេហា, គេមិនអាចយល់លើស ពីកម្រិតការយល់ដឹងរបស់គេ ដែលមានត្រឹមតែស្នេហាកាមគុណ រវាងប្រុសស្រី ឬរវាងភេទដូចគ្នា។ ពាក្យថាស្រឡាញ់ មានន័យធំទូលាយអស្ចារ្យ, ប៉ុន្តែបើក្នុងចិត្ត រុំព័ទ្ធទៅដោយការរើសអើង និងការវិនិច្ឆ័យទុកជាមុន, យើងមិនអាចយល់តម្លៃពិត នៃការស្រឡាញ់បានឡើយ។ ដូច Mother Theresa បានពោលថា "អ្នកមិនអាចស្រឡាញ់មនុស្សបានឡើយ កាលបើអ្នកជាប់រវល់វិនិច្ឆ័យគេ"។
Posted on: Fri, 07 Jun 2013 02:21:03 +0000

Trending Topics



Recently Viewed Topics




© 2015