hi all friend this is a knowledge say about website especially - TopicsExpress



          

hi all friend this is a knowledge say about website especially you are select subject IT me too. ok now i will share knowledge what do you make website. បង្កើតគេហទំព័រ ចាំបាច់ត្រូវដឹងពីអ្វីខ្លះ? ដើម្បីបង្កើតគេហទំព័រមួយ តើចាំបាច់ត្រូវដឹងអំពីអ្វីខ្លះ? ជាទូទៅហើយ អ្នកប្រើអ៊ីនធឺណិតទាំងអស់សុទ្ធសឹងតែបានស្គាល់ថា អ្វីទៅគឺជាគេហទំព័រ។ គេហទំព័រ ប្រៀបបានទៅនឹងផ្ទះ, ការិយាល័យព័ត៌មាន, ទីផ្សារ, ក្រុមហ៊ុន ។ល។ រីឯការបង្កើតគេហទំព័រនេះទៀតសោត ត្រូវបានស្ថាបនិកជ្រើសរើសមធ្យោបាយស្ថាបនាតាមតែពួកគេចង់បាន ដូចជាការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងមាតិកាអត្ថបទ (CMS) , ការសរសេរកូដផ្ដើមពីបន្ទាត់ទី១ ហើយពេលខ្លះក៏មានការបង្កើតដោយប្រើប្រាស់ត្រឹមតែរូបភាពដែរ។ ក៏ប៉ុន្តែដើម្បីចូលទៅដល់ការបង្កើតគេហទំព័រមួយបានយ៉ាងល្អ យើងចាំបាច់ត្រូវធ្វើការសិក្សាតាមដំណាក់កាល។ អត្ថបទនេះនឹងបង្ហាញអ្នកតាំងពីចំណុចដំបូង រហូតដល់ចំណុចកម្រិតខ្ពស់។ ដូច្នេះតើចំណុចដំបូងបំផុត ដែលយើងគួរដឹងនោះជាអ្វីដែរទៅ? ១. ប្រភេទនៃគេហទំព័រ និងផ្នែកបង្កើតគេហទំព័រ គេហទំព័រមានពីរប្រភេទធំៗគឺ • គេហទំព័រ Static • គេហទំព័រ Dynamic ២.តើអ្វីជា Static Website និង Dynamic Website ? - Static Website គឺជាការបង្កើតវ៉ិបសាយដោយមិនភ្ជាប់ទៅកាន់ Database ។ - Dynamic Website គឺជាការបង្កើតវ៉ិបសាយដោយមានភ្ជាប់ទៅកាន់Database ។ ចំពោះភាសា (Programming) សំរាប់បង្កើតវ៉ិបសាយវិញក៏ចែកជាពីរ • Client Script • Server Script Client Script គឺជាភាសាសំរាប់បង្កើតវ៉ិបសាយដែលដំណើរបានជាមួយ Web Browser ។ នៅក្នុង Client Script មានភាសាដូចជា HTML, CSS, JavaScript, Ajax, jQuery, mooltool… ចំពោះ Client Script ត្រូវបានប្រើសំរាប់បង្កើតជា Static Website Server Script គឺជាភាសាសំរាប់បង្កើតវ៉ិបសាយដែលដំណើរបានជាមួយ Web Server ។ ចំពោះ Client Script ត្រូវបានប្រើសំរាប់បង្កើតជា Dynamic Website នៅក្នុង Server Script មានភាសា និង Databaseដូចជា PHP & MySQL, ASP.NET & MS SQL Server, JSP & MySQL, Python, Perl, CGI, Adobe ColdFusion ការបង្កើត Dynamic Website ត្រូវបង្កើត Front End និង Back End ។ Front End គឺជាទំព័រសំរាប់អ្នកទស្សនាគេហទំព័រ Back End គឺជាទំព័រសំរាប់អ្នកគ្រប់គ្រងគេហទំព័រ រីឯផ្នែកបង្កើតគេហទំព័រ ជាទូទៅត្រូវបានគេចែកចេញជាពីរបន្ថែមទៀតគឺ៖ • អ្នករចនាគេហទំព័រ (Web Designer) , មានតួនាទីក្នុងការរចនាគេហទំព័រ និងបង្កើតជាគេហទំព័រធម្មតាមួយ ជាមួយនឹងកូដ HTML និង CSS (ពេលខ្លះក៏មាន Javascript) ដែលគេហៅថាជា “គេហទំព័រ Static”។ • ស្ថាបនិកគេហទំព័រ (Web Developer), មានតួនាទីក្នុងការយកគេហទំព័រដែលបានបង្កើតដោយ អ្នករចនាគេហទំព័រ ដើម្បីមកធ្វើជាគេហទំព័រដែលមានភាពបត់បែន និងជាប្រភេទ”គេហទំព័រ Dynamic” ។ ៣. HTML (HyperText Markup Language) កូដ HTML មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគេហទំព័រ ព្រោះកូដមួយប្រភេទនេះប្រៀបបានទៅនឹងផ្ទះ ដែលយើងទើបតែសាងសង់រួច តែមិនទាន់បានលាបពណ៌ និងតុបតែងរួច។ ចំណែកឯន័យមួយទៀតគឺ ការសិក្សា HTML ប្រៀបបានទៅនឹងការរៀនរៀបចំប្លង់ផ្ទះ ព្រោះយើងចាំបាច់ត្រូវចេះរៀបចំផ្នែកៗនៃទំព័ររបស់យើង។ ដូចគ្នានេះដែរ ពេលដែលយើងសរសេរត្រឹមតែកូដ HTML សុទ្ធនោះ យើងនឹងទទួលបានតែអក្សរដែលយើងសរសេរប៉ុណ្ណោះ ដោយពុំមានការតុបតែងរូប ពណ៌ និងរូបផ្ទៃក្រោយណាមួយឡើយ។ បច្ចុប្បន្ននេះ HTML បានផ្សាយចេញកំណែទី ៥ របស់ខ្លួន ដែលមានសមត្ថភាពខ្ពស់ជាងកំណែចាស់ៗទៅទៀត។ ប្រសិនបើយើងច្បាស់ក្នុងការសរសេរកូដ HTML នោះការបង្កើតគេហទំព័ររបស់យើងពិតជាភាពល្អខ្លាំងណាស់។ សមត្ថភាពពិសេសមួយទៀតនៃ HTML5 គឺយើងអាចយកវាទៅសរសេរជាកម្មវិធីវែប ដោយបូកផ្សំជាមួយនឹងកូដផ្សេងៗទៀត។ ៤ CSS (Cascading Style Sheets) តាមការបកស្រាយនៅ ក្នុងផ្នែក HTML ខ្ញុំបានសរសេរថា HTML ប្រៀបបានទៅនឹងផ្ទះដែលសង់រួច តែពុំទាន់មានការលាបពណ៌ និងការតុបតែងផ្សេងៗ។ ដូច្នេះហើយដើម្បីឲ្យមានការតុបតែង យើងត្រូវប្រើកូដម្យ៉ាងទៀតដែលមានឈ្មោះថា CSS ។ CSS ក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការបង្កើតគេហទំព័រ គឺយើងស្ទើរតែមិនអាចចោលវាបាន។ CSS នេះអាចធ្វើការរៀបចំទំហំផ្នែកនិមួយៗនៃគេហទំព័រ, អាចចាក់ពណ៌ទៅក្នុងផ្នែកណាមួយ, កំណត់គម្លាត, ទំហំ, ដាក់រូបភាព និងផ្សេងៗទៀត។ បច្ចុប្បន្ននេះដែរ CSS ក៏បានផ្សាយចេញកំណែថ្មីរបស់ខ្លួនផងដែរ គឺកំណែទី 3 ដែលមានសមត្ថភាពកាន់តែអស្ចារ្យក្នុងការរចនាគេហទំព័រ ដូចជាការធ្វើឲ្យរូបមួយមានចលនា, ការរចនាផ្នែកមួយចំនួននៃគេហទំព័រ ដោយពុំចាំបាច់ត្រូវការរូបមកជាជំនួយដូចមុនទេ។ ៥. រចនារូបរាងគេហទំព័រ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវមានជំនាញខ្លះៗផងដែរ ក្នុងការរចនារូបរាងគេហទំព័រ។ អ្នកចាំបាច់ត្រូវចេះប្រើកម្មវិធីរចនារូបមួយចំនួន មានដូចជា៖ Gimp ឬ Photoshop ឬ Inkscape ។ល។ ព្រោះការរចនាទាំងនេះ នាំឲ្យអ្នកអាចបង្កើតគេហទំព័របានងាយស្រួល ដោយសារអ្នកបានបង្កើតនូវរូបរាងសម្រាប់មើលរួចទៅហើយ។ ៦. JavaScript បន្ទាប់ ពីការសិក្សាចេះនូវកូដទាំងពីរប្រភេទខាងលើហើយ ចំណុចបន្ទាប់ដែលយើងត្រូវសិក្សាគឺ JavaScript ។ JavaScript ជាកូដមួយបែបដែលមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការរៀបចំគេហទំព័រ យើងឲ្យមានភាពល្អបន្ថែមទៀត ដូចជាធ្វើចលនាលើផ្នែកណាមួយ, ការធ្វើឈុតរូបភាព (slideshow), ហើយម្យ៉ាងទៀតយើងក៏អាចប្រើ JavaScript ដើម្បីសរសេរកម្មវិធីវែបដែរ គឺយើងអាចប្រើវាបូកផ្សំជាមួយនឹង HTML 5។ JavaScript មានលក្ខណៈស្មុគស្មាញជាង HTML និង CSS ។ ព្រោះ JavaScript មានបែបផែននៃការសរសេរកូដដូចទៅនឹងកូដកម្មវិធីកុំព្យូទ័រផងដែរ គ្រាន់តែគេប្រើ JavaScript សម្រាប់វែប។ ៧. PHP, MySQL, Apache នេះគឺជាចំណុចកម្រិតខ្ពស់ ហើយក៏ជាកម្រិតសម្រាប់អ្នកដែលចង់ក្លាយទៅជាស្ថាបនិកគេហទំព័រ។ ព្រោះ PHP និង MySQL គឺជាមុខវិជ្ជាសម្រាប់បង្កើត គេហទំព័រ Dynamic។ សូមអានអត្ថបទលម្អិត នៅទីនេះ។ ៨. phpMyAdmin phpMyAdmin គឺជាកម្មវិធីវែបមួយដែលមានតួនាទីក្នុងការគ្រប់គ្រង មូលដ្ឋានទិន្នន័យ (database) នៃគេហទំព័រនិមួយៗ។ ហើយកម្មវិធីមួយនេះ ត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំង ព្រោះវាមានភាពទូលំទូលាយ, អាចប្រើបានមិនគិតប្រាក់ ៩. ការប្រើប្រាស់ CMS នៅ ពេលដែលអ្នកចេះចំណុចទាំងប៉ុន្មានខាងលើហើយ ពេលនោះអ្នកនឹងអាចធ្វើការជាមួយ CMS ។ CMS គឺជាកម្មវិធីវែបមួយ ដែលត្រូវបានគេបង្កើតមកស្រាប់ៗ ដោយយើងគ្រាន់តែយកវាទៅប្រើប្រាស់ និងកែច្នៃបន្តិចបន្តួច យើងនឹងអាចបង្កើតគេហទំព័រជាមួយវាបានហើយ។ ហើយយើងក៏ចាំបាច់ត្រូវសរសេរកូដតាំងពីទំព័រទី១ មកដែរ។ ១០. ចំណុចផ្សេងៗទៀត ក្រៅអំពីចំណុចទាំងឡាយនៅ ផ្នែកខាងលើ ខ្ញុំចង់ប្រាប់អំពីគន្លឹះមួយចំនួនទៀត ដើម្បីឲ្យគេហទំព័រដែលយើងបង្កើត ដើរបានលឿន និងមិនមានភាពរញ៉េរញ៉ៃ។ 1. មើលគំរូគេហទំព័រនានា ដែលមានភាពល្បីល្បាញ ឬក៏ មើលគំរូសំបកគេហទំព័រដែលគេដាក់ឲ្យទាញយកទៅមើលដោយសេរី 2. ការរៀបចំចំនួនរូបភាព ដែលត្រូវប្រើប្រាស់ក្នុងការបង្កើតគេហទំព័រ និងប្រភេទរូបភាពដែលត្រូវប្រើប្រាស់ (និយាយត្រឹមតែសំបកគេហទំព័រប៉ុណ្ណោះ) 3. ការរៀបចំប្លង់ទំព័រឲ្យមានភាពត្រឹមត្រូវ មិនស្មុគស្មាញ និងទូលាយងាយស្រួលមើល ១១.តើអ្នកសម្រេចចិត្តហើយឬនៅ? តើអ្នកទាំងអស់ គ្នាបានសម្រេចចិត្តហើយឬនៅថា នឹងជ្រើសរើសយកផ្នែកណាមួយ? ជាអ្នករចនាគេហទំព័រ ឬក៏ជា ស្ថាបនិកគេហទំព័រ? ជាចុងក្រោយ ខ្ញុំសូមជូនពរដល់អ្នកដែលចង់សិក្សា និងកំពុងចាប់ផ្ដើមសិក្សាការបង្កើតគេហទំព័រនេះ ឲ្យមានភាពជោគជ័យក្នុងការសិក្សាលើផ្នែកនេះ។ ប្រសិនបើអ្នកមាន ចម្ងល់បន្ថែមទៀត សូមដាក់មតិនៅខាងក្រោមអត្ថបទនេះ រឺអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៦ ៣៧៥ ១០៦ ខ្ញុំនឹងព្យាយាមឆ្លើយតាមតែសមត្ថភាពដែលខ្ញុំមាន។ ម្យ៉ាងទៀតបើអ្នកមានចំណាប់អារម្មណ៍លើអត្ថបទនេះ សូមអ្នកដាក់មតិនៅក្រោមអត្ថបទនេះក៏បានដែរ។
Posted on: Tue, 01 Apr 2014 10:53:47 +0000

Trending Topics



Recently Viewed Topics




© 2015