iPhone 6 ជាប់លេខ១ ជា Smartphone - TopicsExpress



          

iPhone 6 ជាប់លេខ១ ជា Smartphone ល្បឿនលឿនបំផុតឆ្នាំ២០១៤ iPhone 6 ទទួលបានបានចំណាត់ថ្នាក់លេខ ១ ជា Smartphone ដែលមានល្បឿនលឿនជាងគេនៅក្នុងចំណោមSmartphone ៦ម៉ូដែលផ្សេងទៀតសម្រាប់ឆ្នាំ២០១៤នេះ។ iPhone 6 ដែលទើបតែត្រូវបានប្រកាសកាលពីដើមខែកញ្ញាកន្លងទៅបានឈរនៅកំពូលតារាង ”ការប្រៀបធៀបSmartphone ដែលមានល្បឿនលឿនជាងគេបំផុតប្រចាំឆ្នាំ២០១៤” រីឯ iPhone 6 Plus ទទួលបានចំណាត់ថ្នាក់លេខ២។ Smartphone ចំនួន៥ម៉ូដែលផ្សេងទៀតដែលត្រូវបានអ្នកស្រាវជ្រាវឯករាជ្យមួយក្រុមយកមកធ្វើតេស្តល្បឿនរួមមាន Samsung Galaxy S5 (ចំណាត់ថ្នាក់លេខ ៣), iPhone 5S (ចំណាត់ថ្នាក់លេខ ៤), HTC One M8 (ចំណាត់ថ្នាក់លេខ៥), LG G3 (លេខ៦) ហើយចុងក្រោយគេ iPhone 5C (បានលេខ៧)។ ក្រុមអ្នកធ្វើតេស្តកំពូល Smartphone ទាំង៧ម៉ូដែលនេះបានប្រើ Software មួយឈ្មោះ Geekbench 3 ដែលអាចវាស់ស្ទង់ពីល្បឿនទូរសព្ទ។ Software មួយនេះអាចគណនាពីល្បឿនដំណើរការ(នៅក្នុងកម្មវិធីមួយចំនួន)របស់Smartphone នីមួយៗបន្ទាប់មកវានឹងថ្លឹងថ្លែងថា តើ Smartphone មួយណាដែលមានល្បឿនលឿនជាងគេហើយលទ្ធផលគឺ iPhone 6 ទទួលបានចំណាត់ថ្នាក់លេខ១។ ចំពោះ iPhone 6 និង iPhone 6 Plus ដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ដំណើរការដោយ CPU ប្រភេទ dual core មានល្បឿន 1.4GHz និងChip ប្រភេទA8។ ដោយឡែក Samsung Galaxy S5 ដែលទទួលបានលេខ៣ដំណើរការដោយ CPU ប្រភេទ quad-core មានល្បឿនដល់ទៅ 2.5 GHz។ កាលពីឆ្នាំមុន iPhone 5S របស់ Apple ក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ដែរ ហើយ LG G2 បានលេខ២ និងGalaxy S4 របស់ Samsung បានលេខ៣។ អ្នកជំនាញដដែលបានឲ្យដឹងថាក្នុងពេលដ៏ឆាប់ខាងមុខពួកគេនឹងធ្វើតេស្តប្រៀបធៀបល្បឿនដំណើរការ Smartphone កំពូលៗពីរម៉ូដែលទៀតគឺ Galaxy Note 4 និង Sony Xperia Z3 ជាមួយ iPhone 6/6 Plus។ ចាំមើលថាតើកំពូល Smartphone ទាំងពីររបស់ Apple អាចរក្សាតំណែងលេខ១ និងលេខ២បានដែរឬទេពេលមកតតាំងជាមួយ Note 4 និង Xperia Z3?
Posted on: Thu, 16 Oct 2014 14:51:42 +0000

Trending Topics



Recently Viewed Topics




© 2015