ខ្ញុំបាទ ឌី គន្ធា - TopicsExpress



          

ខ្ញុំបាទ ឌី គន្ធា សូមធ្វើការអំពាវនាវដល់អ្នកតំណាងរាស្ត្រមកពីគណបក្ស សង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោត សូមមេត្តាឈប់យកប្រជាពលរដ្ឋនៅតំបន់បឹងកក យកមកធ្វើជាឧបករណ៏នយោបាយ ឬជាទាសករនយោបាយ ឬជាល្បែងនយោបាយមួយដែលជាសិល្បះចែករំលែកអំណាច ឬផលប្រយោជន៏ក្រោមតុរបស់អ្នកទាំងអស់គ្នាជាបន្តទៀតទៅ។ អ្នកទាំងគ្នា ត្រូវតែធ្វើជាអ្នកបំរើរបស់ប្រជាពលរដ្ឋខ្មែរដោយវិជ្ជាជីវៈ និង មានក្រមសីលធម៌ ក្នុងការចូលរួមចំណែកនូវការការពារផលប្រយោជន៏របស់ប្រជា ពលរដ្ឋខ្មែរ និងផលប្រយោជន៏ជាតិ។ ខ្ញុំបាទ ឌី គន្ធា សូមធ្វើការរំលឹកអំពីតួនាទីភារកិច្ចរបស់អ្នកតំណាងរាស្ត្រ នៅក្នុងស្ថាប័នរដ្ឋសភាទ្បើងវិញ គឺមានដូចតទៅ៖ តួនាទីទី១) គឺបញ្ញត្តិច្បាប់ ឬបង្កើតច្បាប់ និងអនុម័តច្បាប់។ តួនាទី២) តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់ ដែលទទួលខុសត្រូវដោយរាជរដ្ឋាភិបាលកម្ពុជា ។ ដែលយើងអាចនិយាយបានថា « រដ្ឋសភា គឺជាឪពុកម្តាយរបស់រាជរដ្ឋាភិបាលកម្ពុជា! រីឯរាជរដ្ឋាភិបាលកម្ពុជា គឺជាកូនរបស់រដ្ឋសភា ។ បើកូនអនុវត្តខុសច្បាប់ និងមិនព្រមយកច្បាប់ទៅអនុវត្តអោយមានប្រសិទ្ធិភាពនោះទេ គឺឪពុកម្តាយត្រូវតែហៅកូនមកប្រៀនប្រដៅ ឬធ្វើការណែនាំ ឬស្តីបន្ទោស ឬដាក់ទោសដល់កូនដែលមិនគោរពតាមការណែនាំរបស់ឪពុកម្តាយនោះ។ ចូរចំណាំថា បើគ្មានឪពុកម្តាយនោះទេ! ក៏គ្មានកូនដែរ!។ តួនាទី៣) ត្រូវតែចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរដែលជា ម្ចាស់ឆ្នោតថា មន្ត្រីរាជការទាំងអស់នៅតាមស្ថាប័នរដ្ឋ នៃរាជរដ្ឋរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទាំងអស់នៅតាមស្ថាប័នតុលាការ និងអ្នកតំណាងរាស្ត្រទាំងអស់នៅក្នុងស្ថាប័នរដ្ឋសភា គឺជាអ្នកបំរើ ឬជាកូនកូលីរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនជាកូនកូលីរបស់ប្រជាពលរដ្ឋយួននោះទេ។ តួនាទី៤) ចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតនៅតាមតំបន់គោលរបស់ខ្លួនទទួលខុសត្រូវ យ៉ាងហ៊ោចណាស់ចំនួនពីរសប្តាហ៏ក្នុង១ខែ។ តួនាទី៥)ធ្វើការប្រមូលព័ត៌មានត្រទ្បប់ពីម្ចាស់ឆ្នោតជុំវិញនឹងរបាយការណ៏វាយតម្លៃរបស់ម្ចាស់ឆ្នោត និងអំពីបណ្តឹងឬកង្វល់របស់ប្រជាពលរដ្ឋខ្មែរ និងអំពីកង្វល់របស់ជាតិទាំងមូល ។ ហើយត្រូវប្រើប្រាស់របាយការណ៏វាយតម្លៃរបស់ម្ចាស់ឆ្នោត ព្រមទាំងនូវដាក់ចេញនូវវិធានការ យន្តការដំណោះស្រាយផ្សេងៗ ក្នុងការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋខ្មែរ និងកង្វល់របស់ជាតិទាំងមូល អោយបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពបំផុត។ តួនាទី៦) ត្រូវតែប្រកាស់នូវលទ្ធផលដោះស្រាយស្តីពីកង្វល់របស់ប្រជាពលរដ្ឋខ្មែរ និងកង្វល់របស់ជាតិទាំងមូល នៅតាមវិទ្យុជាតិ-វិទ្យុអន្តរជាតិ ទូរទស្សន៏ជាតិ-ទូរទស្សន៏អន្តរជាតិ និងសារព័ត៌មានជាតិ-សារព័ត៌មានអន្តរជាតិ។ ឬអាចកោះហៅមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ អោយមកឆ្លើយបំភ្លឺអំពីការទទួលខុសត្រូវរបស់ពួកគេ ជុំវិញនឹងបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទាំងអស់។ ចូរចំណាំប្រសិនជាអ្នកតំណាងរាស្ត្រទាំងអស់មិនបានអនុវត្តនូវតួនាទីភារកិច្ចសំខាន់ៗទាំងប្រាំមួយចំណុចខាងលើនោះទេ គឺមានន័យថា គឺអ្នកតំណាងទាំងអស់ មិនសាកសមទទួលប្រាក់បៀវត្សជាងពីរពាន់ដុល្លាសហរដ្ឋអាមេរិកពី ក្នុងមួយខែពីប្រជាពលរដ្ឋខ្មែរឬម្ចាស់ឆ្នោតនោះទេ។ ជាឧទាហរណ៏៖ ប្រជាពលរដ្ឋរងគ្រោះជិត១០គ្រួសារនៅតំបន់បឹងកក់ រាជធានីភ្នំពេញ ផ្ទះសម្បែងរបស់ពួកគេត្រូវបានក្រុមហ៊ុនវាយកំទេចទាំងអស់ និងសំភារះផ្ទះសម្បែងសំខាន់ៗដែលនៅក្នុងផ្ទះសម្បែងរបស់ពួកគេក៏ត្រូវបាន ខូចខាតអស់ទាំងស្រុងផងដែរ ។ គឺមានន័យថា បើរាប់ពីផ្ទះសម្បែង និងសំភារះ ផ្ទះសម្បែងសំខាន់ៗ ដែលបានខូចខាត គឺស្មើនឹងចំនួនយ៉ាងតិចបំផុតចំនួន ប្រាំពាន់ដុល្លាសហរដ្ឋអាមេរិកក្នុង១គ្រួសារ។ ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយត្រឹមតែការផ្តល់ប័ណ្ណប្លង់ដីកម្មសិទ្ធិលំនៅដ្ឋានតែមួយមុខគត់សំរាប់ពួកគេប៉ុណ្ណោះ។ រីឯការទូទាត់ថ្លៃសំណងផ្លូវចិត្ត ថ្លៃខូចខាតសំភារះ ផ្ទះសម្បែងសំខាន់ៗ និងថ្លៃបំផ្លិចបំផ្លាញផ្ទះសម្បែង គឺរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដោះស្រាយនៅទ្បើយទេ។ សំណួរបែបទស្សនៈវិជ្ជា៖ តើអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ជានរណា? តើពួកគេទាំងនោះ បានដោះស្រាយបណ្តឹងនិងកង្វល់ផ្លូវចិត្តផ្លូវកាយរបស់ប្រជាពលរដ្ឋរងជិត១០គ្រួសារ នៅតំបន់បឹងកក បានចប់សព្វគ្រប់មួយរយភាគរយហើយឬនៅ? ចម្លើយ៖ ចូរយុវជនខ្មែរ និងបងប្អូនជនរួមជាតិ មេត្តាចូលរួមសើបអង្កេត តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងពិចារណាអំពីការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រដែលជាប់ឆ្នោត មកទាំងពីរគណបក្សនយោបាយនោះ ដោយខ្លួនឯងចុះ? Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000). Face Book (2): Srey Dy (There are more than 1,500 friends). Face Book (3): Nov Srey (there are more than 900 friends) ******** Please let’s note that, the logo of my face book name has the picture of Buddha and also has the picture of national flag which put on my head.
Posted on: Sun, 28 Dec 2014 02:05:41 +0000

Recently Viewed Topics




© 2015