គេហទំព័រទាំងពីររបស់ - TopicsExpress



          

គេហទំព័រទាំងពីររបស់ គ.ជ.ប រួមមានឈ្មោះ voterlist.org.kh និងឈ្មោះ necelect.org.kh ត្រូវបានក្រុម Hackers មួយឈ្មោះ “Hacker Anonymous Cambodia” ចូលវាយលុកលួចយកទិន្នន័យបាននូវបញ្ជីឈ្មោះជនអន្ដោប្រវេសន៍វៀតណាមដ៏ច្រើនអ្នកមានសិទ្ធិបោះឆ្នោតនៅកម្ពុជាពីក្នុងគេហទំព័រនេះ ។ ក្រុមអ្នកបច្ចេកវិទ្យាព័ត៌មានបានបញ្ជាក់ថា គេហទំព័ររបស់ គ.ជ.ប ត្រូវបានក្រុម Hackers ចូលវាយលុកលួចយកទិន្នន័យឯកសារនានាចាប់តាំងពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៣មកម្ល៉េះ ដោយឯកសារសម្ងាត់ផ្សេងៗរបស់ គ.ជ.ប ត្រូវបានក្រុម Hackers យកមកធ្វើការផ្សព្វផ្សាយឱ្យដឹងជាសាធារណៈ ជាពិសេសទាក់ទងនឹងបញ្ជីឈ្មោះជនអន្ដោប្រវេសន៍វៀតណាមមានសិទ្ធិបោះឆ្នោតនៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង ។ តាមការប្រកាសរបស់ក្រុម “Hacker Anonymous Cambodia” បានឱ្យដឹងថា ពួកគេបានធ្វើការវាយលុកទៅលើគេហទំព័រទាំងពីររបស់គ.ជ.ប លួចប្រមូលយកបាននូវទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតជាឯកសារ PDF បោះត្រា គ.ជ.បយ៉ាងច្រើន និង Files ឯកសារនៃ Web Server រហូតដល់ជាង 2GB ថែមទៀត ។ អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានដែលបានតាមដានកិច្ចការនេះ បាននិយាយថា នេះគឺជាការព្រមានមួយដ៏ធំរបស់ក្រុម Hackers ទៅលើស្ថាប័ន គ.ជ.ប ដើម្បីឱ្យស្ថាប័នជាតិដ៏សំខាន់ទាក់ទងនឹងការបោះឆ្នោតមួយនេះធ្វើការឱ្យបានល្អត្រឹមត្រូវ កុំខ្ជីខ្ជា បោកបញ្ឆោត ភូតភរប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតទៅទៀត ។ មជ្ឈដ្ឋាននានាជាពិសេសមជ្ឈដ្ឋានអ្នករិះគន់ទៅលើប្រព័ន្ធរបៀបរបបការងាររបស់ គ.ជ.ប ដែលថាគ្មានអព្យាក្រឹតភាព គ្មានឯករាជ្យភាព និងអសមត្ថភាពនោះ បានផ្ដោតអារម្មណ៍យ៉ាងខ្លាំងថា ទំនងជាទិន្នន័យសម្ងាត់ រឿងបញ្ជីឈ្មោះជនអន្ដោប្រវេសន៍វៀតណាមមានសិទ្ធិបោះឆ្នោតនៅកម្ពុជាមានចំនួនច្រើនសន្ធឹកសន្ធាប់ ត្រូវបានបែកធ្លាយលាតត្រដាង និងបកអាក្រាតដោយក្រុម Hackers ហើយមើលទៅ ទើប គ.ជ.ប ប្រកាសបិទគេហទំព័រស្វែងរកឈ្មោះអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតតែម្ដងដោយយកលេសផ្សេងៗទាំងមិនសមហេតុសមផល ៕
Posted on: Wed, 24 Jul 2013 04:15:31 +0000

Trending Topics



Recently Viewed Topics




© 2015