ឆ្នំា១៩៨៥-២០១៤ កក្កដា - TopicsExpress



          

ឆ្នំា១៩៨៥-២០១៤ កក្កដា ថ្ងៃទី១០ ម៉ោង០៥ ល្ងាច គឺជាអំឡុងពេលនៃជីវិតសិក្សាក្នុងប្រព័ន្ធសង្គមរបស់ខ្ញុំ។ ខ្ញុំតស៊ូណាស់ហើយតស៊ូទៀត ដើម្បីទទួលបាននូវការអប់រំ។ ក្នុងន័យមួយទៀត ខ្ញុំជាមនុស្សលោភលន់ជាប់ជំពាក់ និងប្រាថ្នានូវរបស់ម្យ៉ាងគឺងារជា«បណ្ឌិត»។ តាមពិតទៅសញ្ញាបត្រនេះគឺគ្រាន់តែជាក្រដាស់មួយសន្លឹកដែលមនុស្សលោកចុះហត្ថលេខាតែប៉ុណ្ណោះប៉ុន្តែខ្ញុំជាបុថុជ្ជនខ្ញុំជាប់ជំពាក់និងរបស់ក្នុងលោកនេះណាស់ ខ្ញុំឱ្យតម្លៃសញ្ញាបត្រនេះ លើសពីតម្លៃដែលវាមានទៅទៀត ពីព្រោះចិត្តខ្ញុំពោរពេញទៅដោយការប្រាថ្នាឥតព្រំដែននៅ ក្នុងលោកធម៌ គឺការកោតសរសើរ និងបញ្ជោរពីសង្គមមនុស្ស ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថា «សញ្ញាបត្របណ្ឌិត» ដែលខ្ញុំទទួលបាននេះ គឺឆក់យកនូវភាពបរិសុទ្ធផ្លូវចិត្តរបស់ខ្ញុំច្រើនណាស់នៅពេលដែលខ្ញុំកំពុងតែព្យាយាមសិក្សាយកវា។ បើខ្ញុំអាចបញ្ឈប់ចិត្តរបស់ខ្ញុំ កុំឱ្យប្រាថ្នារៀនយកសញ្ញាបត្រធំជាងបណ្ឌិត «Post Doctorate Degree»បាននោះ គឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ និយមន័យនៃពាក្យថា«បណ្ឌិត»ក្នុងព្រះពុទ្ធសាសនាគឺសំដៅយកបុគ្គលអ្នកធ្វើប្រយោជន៍សម្រាប់ខ្លួននិងសង្គមហៅថាបណ្ឌិតប៉ុន្តែរូបខ្ញុំហាក់ដូចជានូវឆ្ងាយពីនិយមន័យនេះខ្លាំងណាស់។ ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ បណ្ឌិតសភាចារ្យ ខ្លួត ធីតា ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ លោកបណ្ឌិត សុខ ទូច លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន លោកបណ្ឌិតសភាចារ្យ សោម សុមុនី លោកបណ្ឌិតសភាចារ្យ ជា ណេង លោកបណ្ឌិត ឆេង វណ្ណរិទ្ធ ដែលបានជួយបង្ហាត់បង្រៀនរូបខ្ញុំ ប្រកបដោយ មេតា្តធម៌ដ៏ក្រៃលែង។ ( 1985-2014, July 10th -5pm / 2558) is the duration of my academic life. I did struggle and do struggle to be educated. In another sense, i am deeply attached to the so-called title named as Doctor . Actually, this title is a just the authorized paper singed by human being on earth, not from outside world, but i am very badly clinged to it. I quite-oft feel that while i was working for PhD thesis a Purity of my Mind had been taken away by its processes. Very frankly, if i can stop myself from being pursuing the Post Doctorate Degree in the future is a great blessing for me. According to Buddhist perspective, the term PANDITA is referred to the ONE who works for oneself and society alike, is called PANDITA, but I am still far away from this Buddhist perspective.
Posted on: Sat, 19 Jul 2014 16:34:04 +0000

Trending Topics



Recently Viewed Topics




© 2015