ជំរាបជូនប្រីយ៍មិត្ត! - TopicsExpress



          

ជំរាបជូនប្រីយ៍មិត្ត! នារាត្រីនេះវិទ្យុអាស៊ីសេរី ខ្ញុំនឹងមានកិច្ចពិភាក្សាមួយ ថាតើព្រះធម៌វិន័យមានចែងយ៉ាងណា អំពីតួនាទីរបស់ព្រះសង្ឃក្នុងការងារសង្គម។ ដូចប្រីយ៍មិត្តបានជ្រាបហើយថា នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ក្រៅពីបំពេញតួនាទីជាអ្នកអប់រំប្រោសប្រដៅសត្វលោក ព្រះសង្ឃតែងតែមានសកម្មភាពជួយរកយុត្តិធម៌សង្គមជានិច្ច នៅពេលដែលមានការជិះជាន់ ដូចជាសង្គ្រាមឆ័ត្រ និងសកម្មភាពរបស់ព្រះមហាថេរ ហែម ជៀវ ក្នុងសម័យអនានិគមបារាំងជាដើម។ ខ្ញុំបាននិមន្តព្រះបួនអង្គចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានេះ។ សូមប្រីយ៍មិត្តជួយផ្តល់យោបល់ផង ដើម្បីអោយកិច្ចពិភាក្សានេះមានប្រយោជន៍។ សូមអរគុណទុកជាមុន!
Posted on: Thu, 14 Nov 2013 08:19:45 +0000

Trending Topics



Recently Viewed Topics




© 2015