ឈឺបំពង់ក A sore - TopicsExpress



          

ឈឺបំពង់ក A sore throat ឈឺបំពង់កអាចកើតមានញឹកញាប់គ្រប់ពេលដល់មនុស្សគ្រប់វ័យហើយមនុស្សខ្លះអាចមានហានិភ័យខ្ពស់ពេលឈឺបំពង់ក។មានក្រុមកុមារតូចៗអ្នកជក់បារីអ្នកមានប្រពន្ធ័ការពារខ្សោយអ្នកមានអាលេស៊ីAllergyញឹកញាប់។ មូលហេតុការឈឺបំពង់ក៖ • បង្ករដោយវីរុស៖ភាគច្រើនពេលផ្តាសាយ • បង្ករដោយមេរោគបាក់តេរី៖មេរោគ Streptococcal bacteria ក្អកយូរពេក • បង្ករដោយបរិស្ថាន៖ខ្យល់ស្ងួត វត្ថុធ្វើឲ្យមានប្រតិកម្ម ធូលី ផ្សែង។ល។ វិធីការពារ៖ ត្រូវលាងដៃដើម្បីសម្លាប់មេរោគគ្រប់ប្រភេទ។ កុំផឹកទឹកកែវជាមួយគ្នាត្រូវប្រើក្រដាសអានាម័យមានជាតិសម្លាប់មេរោគពេលគ្មានសាប៊ូលាងដៃ។ជៀសវៀងវត្ថុដែលនាំឲ្យប្រតិកម្ម Reduce exposure to allergens កុំនៅក្បែរផ្សែងបារី រក្សាភាពសើមក្នុងផ្ទះ កុំឲ្យស្ងួត។មិនត្រូវគេងបើកកង្ហាឬខ្យល់ម៉ាសិនត្រជាក់ចំមុខទេ។ វិធីព្យារបាល៖ ត្រូវព្យារបាលតាមមូលហេតុ។អាចព្យារបាលនៅផ្ទះបានដោយត្រូវខ្ពុលមាត់នឹងទឹកអំបិល ទទួលទានទឹកក្តៅអ៊ុនៗឲ្យបានច្រើន ដូចជាទឹកតែ ស៊ុប។បៀមថ្នាំកុំឲ្យឈឺបំពង់ក។ ផ្អាកផឹកទឹកកក ស្រា គ្រឿងហិរ។ ប្រើឪសថបំបាត់ការឈឺចាប់ដូចជាប៉ារាសេតាម៉ុល។បើមានមេរោគបាក់តេរីជ្រៀតចូលត្រូវប្រើ antibiotics ដើម្បីកំចាត់មេរោគ។ អាចប្រើឪសថផ្សេងទៀតតាមរោគសញ្ញាជាក់ស្តែង។ ករណីមានផលវិបាកធ្ងន់ធ្ងរត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យារបាលឲ្យទាន់ពេល។
Posted on: Sun, 16 Nov 2014 03:03:14 +0000

Trending Topics



Recently Viewed Topics




© 2015