ដួង សុខគា - TopicsExpress



          

ដួង សុខគា សាងផ្នួសម្សិលមិញ (from Sabaynewsonline) ទីបំផុត ពិធីករសម្បូរវោហារលោក ដួង សុខគា បានសាងផ្នួសជាសាមណេរហើយ នៅម្សិលមិញនេះ ដោយមានការចូលរួមពីគ្រួសារសាច់ញាតិ និងមិត្តរួមការងារ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ ដែលជាទឹកដីកំណើត។ នេះជាពិធីមួយដែលត្រូវបានរៀបចំឡើងតាមលំអានព្រះពុទ្ធសាសនា ក្រោមការណែនាំពីអ្នកស្រាវជ្រាវវប្បធម៌ចំនួន៥រូប។ កាលពីព្រឹកមិញនេះ សាមណេរ ដួង សុខគា មានសង្ឃដីកាថា នេះជាការបំពេញកាតព្វកិច្ចក្នុងនាមជាកូនខ្មែរសងគុណឪពុកម្ដាយផង និងដើម្បីថែរក្សាវប្បធម៌ខ្មែរផង។ “ ចូលសាងផ្នួសលើកនេះប្រយោជន៍បានខ្លួនឯងផង និងបានដល់វប្បធម៌ផង“។ ក្នុងនាមជាអ្នកសិល្បៈផ្នែកបុរាណមួយរូប បើបានបួសរៀនទៀតនោះកាន់តែប្រសើរ ព្រោះជាការលើកស្ទួយតម្លៃរបស់ខ្លួន។ ទោះបីជាមានរយៈពេលខ្លីត្រឹមមួយសប្ដាហ៍យ៉ាងណាក៏ដោយ ប៉ុន្តែសាមណេរ ដួង សុខគា មានសង្ឃដីកាបន្តថា នឹងតាំងចិត្តឲ្យស្ងប់ព្យាយាមសិក្សាស្វែងយល់ពីធម៌អាថ៌ តាមដែលអាចធ្វើបានប្រយោជន៍ផ្សព្វផ្សាយបន្តដល់អ្នកគាំទ្រ បន្ទាប់ពីលាចាកសិក្ខាមកវិញនៅសប្ដាហ៍ក្រោយនេះ។ “យើងគួរជម្រះអ្វីជាមន្ទិលសៅហ្មងក្នុងចិត្ត និងកាន់យកអ្វីដែលល្អសម្រាប់ខ្លួនឯង”។ កន្លងមកពិធីករសម្បូរវោហាររូបនេះ ធ្លាប់បានអះអាងថា ប្រហែលជាត្រូវសាងផ្នួសរហូតហើយ នៅពេលមានវ័យចំណាស់បន្តិច ក្នុងហេតុផលថា អាចទេសនាអប់រំមនុស្សបានច្រើន។ ទោះយ៉ាងណា មានមហាជនមួយចំនួនយល់ថា ប្រសិនបើពិធីករ ដួង សុខគា ទៅសាងផ្នួសរហូតមែននោះ គឺជាការបាត់បង់ធនធានសិល្បករបុរាណមួយរូបទៅវិញ។ ក្រៅពីអាជីពជាពិធីករសម្បូរវោហារនោះ លោកក៏ជាអ្នកចម្រៀងអាយ៉ៃ ចាប៉ី និងលេងតន្ត្រីបុរាណខ្មែរបានទៀតផង៕ Tags: ជុំវិញបញ្ហាសិល្បៈ, ដួង សុខគា This fb page is supported by Call unlimited to cell phones and landlines in Brazil, US, and Canada. Enjoy our free trial for 1 hour telexfree/ad/classicalmusic
Posted on: Mon, 19 Aug 2013 19:16:58 +0000

Trending Topics



Recently Viewed Topics




© 2015