ថ្ងៃនេះ - TopicsExpress



          

ថ្ងៃនេះ ចូលរួមសិក្ខាសាលា ពីម៉ាង 2 ដល់ម៉ោង7យប់ ស្តីអំពី កត្តាអ្វីខ្លះដែលផ្លាស់ប្តូរពីមនុស្សធម្មតាក្លាយទៅជាសហគ្រិន។ +អ្វីដែលខ្ញុំចង់ចែករំលែកគឺដេីម្បីក្លាយជាសហគ្រិន អ្នកគួរមាន បុគ្គលិកលក្ខណៈ 6យ៉ាង: 1. Innovation & Creativity: ដេីម្បីក្លាយជាសហគ្រិន អ្នកគួរមានគំនិតច្នៃប្រឌិតខ្ពស់ដែលអ្នកដ៏ទៃ មិនងាយគិតចេញ ហេីយមិនមែនបានន័យថាភាពជា សហគ្រិន គឺជាបុគ្គលទាល់មានអាជីវកម្មផ្ទាល់ខ្លួនទេ បុគ្គលិកក៏អាចមានភាពជាសហគ្រិនបានដែរ ប្រសិនបេីគេមានគំនិត ឬវិធីណាមួយដែលធ្វេីអោយក្រុមហ៊ុនគេផ្ទាល់ មានការអភិវឌ្ឍន៍។ 2. Leadership : ភាពជាមេដឹកនាំ ក៏ជាផ្នែកមួយដែរ នៅពេលដែលអ្នកក្លាយជាសហគ្រិន អ្នកគឺជាបុគ្គលម្នាក់ ដែលបង្កេីតការងារ សម្រាប់មនុស្សធ្វេី អញ្ចឹងរបៀបគ្រប់គ្រង និងបែបបទ ក្នុងការគ្រប់គ្រងអ្នកត្រូវតែចេះ។ ត្រូវធ្វេីជាមេដឹកនាំ ដឹកនាំបុគ្គលិកក្នុងក្រុមហ៊ុន ឆ្ពោះទៅកាន់ភាពជោគជ័យ។ 3. Risk Taker: សហគ្រិន គឺជាបុគ្គលដែលចូលចិត្តសាកល្បងនិងហានិភ័យ រាល់ហានិភ័យតែងតែផ្តល់គុណប្រយោជន៍ដល់ពួកគេ (បរាជ័យបានបទពិសោធន៍ ជោគជ័យចំណេញកេីនទ្វេ) តែត្រូវច្បាស់ថាជោគជ័យ ច្រេីនជាងបរាជ័យ ត្រូវជឿទុកចិត្តលេីអ្វីដែលខ្លួនឯងធ្វេី 4. Passionate: ស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វេី និងធ្វេីនូវអ្វីដែលអ្នកស្រលាញ់។ ការងារដែលកេីតចេញពីការស្រលាញ់ និងធ្វេីអោយអ្នកលែងមានអារម្មណ៍នឿយហត់ចំពោះការងារនោះ។ 5. Kindness & Generate: សហគ្រិនត្រូវមានចិត្តទូលាយ មិនចង្អៀតចង្អល់ ឬ រិះខាំក្នុងការចាយវាយ។ បុគ្គលដែលមានចិត្តចង្អៀតចង្អល់ មិនអាចធ្វេីជាមេដឹកនាំបានទេ សហគ្រិនគឺបង្កេីតការងារអោយមនុស្ស បេីគាត់ជាមនុស្សចង្អៀតចង្អល់ គាត់មិនអាច ទទួលបានការគាំទ្រនូវអ្នកក្រោមបង្គាប់បាន អញ្ចឹងការធ្វេីការងារជាក្រុមមិនអាចឆ្ពោះទៅរកភាពជោគជ័យ ក្នុងអាជីវកម្មបានទេ។ 6. Connection & Network: យេីងដឹងហេីយសហគ្រិន គឺជាអ្នករកសីុ អ្នករកសីុសំខាន់គឺមាន ការទំនាក់ទំនងខ្ពស់ ស្គាល់គេ ស្គាល់ឯងច្រេីន ជាពិសេស អ្នកវិនិយោគដូចគ្នា និងបុគ្គលដែលមានភាពជោគជ័យ ដេីម្បីទទួលបានបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តល្អៗ។ ការបង្កេីតទំនាក់ទំនងល្អ ក៏ដូចជាបង្កេីតកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមដែរ។
Posted on: Sat, 01 Nov 2014 14:20:06 +0000

Trending Topics



Recently Viewed Topics




© 2015