ថ្ងៃនេះយើងខ្ញុំ - TopicsExpress



          

ថ្ងៃនេះយើងខ្ញុំ ពិតជាមានភាពសប្បាយរីករាយពន់ពេក និងមានមោទនភាពយ៉ាងក្រៃលែង ដែលបានបង្ហាញទង់ជាតិកម្ពុជា និងបានផ្សព្វផ្សាយពីវប្បធម៌កម្ពុជាដល់យុវជនមកពីប្រទេសទាំង១៧ដែលបានចូលរួមនៅក្នុងកម្មវិធី ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ GLAD Global Leadership Activating Day រៀបចំ៉ឡើងដោយ AIESEC។ ពិសេសជាងនេះទៅទៀតស្តង់កម្ពុជា បានក្លាយជាទីតាំងដ៏ចាប់អារម្ភណ៍បំផុត ពីបណ្តាយុវជននានា ដើម្បីដឹងពីទីតាំងទេសចរណ៍ ការសាកល្បងស្លៀកសំលៀកបំពាក់បែបខ្មែរដើម្បីថតរូប និងការទទួលបានរូបប្រាសាទ (card postal) ជាកាដូរនៃការមកដល់ទីតាំងរបស់កម្ពុជា។ ដោយស្នាមញញឹមនៃការទទួលស្វាគមន៍ និងភាពអំណោយផលនៃវប្បធម៌កម្ពុជា ធ្វើអោយយុវជនភាគច្រើនដែលបានស្ដាប់ហើយសុទ្ធតែចង់ទៅកាន់ទីតាំងជង្រុកវប្បធម៌ដ៏អច្ឆរិយនេះ។ ខ្ញុំស្រឡាញ់កម្ពុជា កម្ពុជាមាតុភូមិខ្ញុំ
Posted on: Sat, 19 Oct 2013 17:37:08 +0000

Trending Topics



Recently Viewed Topics




© 2015