បញ្ជាក់៖ - TopicsExpress



          

បញ្ជាក់៖ ជួបជុំនៅមុខរដ្ឋសភា) សេចក្តីជូនដំណឹង៖ នៅព្រឹកម៉ោង៨ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ស្អែកនេះ ព្រះសង្ឃ ប្រជាសហគមន៍រងគ្រោះដីធ្លី យុវជន អង្គការសង្គមស៊ីវិល នឹងធ្វើការជួបជុំគ្នាដាក់ញត្តិដូចខាងក្រោមខាងក្រោមនេះ៖ ទី១៖ ទៅជួបជុំនៅមុខរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាឆ្លើយតបចំពោះញត្តិដែលបានដាក់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ដែលក្នុងញត្តិនៅស្នើឱ្យរដ្ឋសភាកោះហៅមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ អំពីបញ្ហាកាត់ទោសព្រះសង្ឃ និងស្ត្រីចំនួន១១ អង្គ និងនាក់។ ទី២៖ ដាក់ញត្តិទៅក្រសួងយុត្ដិធម៌ ដើម្បីជម្រុញទៅសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីព្រះសង្ឃ និងស្រ្តីទាំង១១អង្គ និងនាក់។ ហើយនិងរកយុត្ដិធម៌ជូនសកម្មជនការពារសិទ្ធិមនុស្សទាំង១៨អង្គ និងនាក់។ ទី៣៖ ថ្វាយញត្តិជូនព្រះមហាក្សត្រ ជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនដីធ្លី និងសកម្មជនការពារសិទ្ធិមនុស្ស ក្នុងនោះដែរមានស្រ្តី៨នាក់ គាត់កំពុងធ្វើកូដកម្មអត់អាហារនៅក្នុងពន្ធនាគារ ដែលប្រឈមមុខនឹងការបាត់បង់ជីវិត ហើយពេលនេះពួកគាត់កំពុងមានសុខភាពទ្រុឌទ្រោមខ្លាំងណាស់។ ហេតុដូចបានជូនដំណឹងខាងលើ សូមអ្នកសារព័ត៌មាន អង្គការសិទ្ធិមនុស្សជាតិ អន្ដរជាតិ មេត្ដាចូលរួមតាមដាន ឃ្លាំមើល តាមការគួរ។ ទំនាក់ទំនងព័ត៌មាន៖ លោក ចាន់ ពុទ្ធិស័ក្ដ 012 91 00 23 អ្នកស្រី បូវ សោភា 085 462 222។ សូមអរព្រះគុណ និងសូមអរគុណ!!!!
Posted on: Wed, 17 Dec 2014 17:06:52 +0000

Trending Topics



Recently Viewed Topics




© 2015