[ព្រះបាលីល័័យ = Preah Palilay, - TopicsExpress



          

[ព្រះបាលីល័័យ = Preah Palilay, ស.វទី១២ = 12th century, រាជ្យព្រះបាទ ធរណីន្ទ្រវរ្ម័នទី១ = Dharanindravarman I (Jayavarman VIIs father)] ប្រាសាទព្រះបាលីល័យស្ថិតនៅក្នុងបិរិវេណអង្គរធំ ទៅជិតខាងទ្វារដីឆ្នាំង នៅក្រោយវត្តទេពប្រណម។ អ្នកស្រាវជ្រាវយល់ថាប្រាសាទនេះសាងនៅស.វទី១២ ក្នុងរាជ្យព្រះបាទ ធរណីន្ទ្រវរ្ម័ន ឧទ្ទិសដល់ព្រះពុទ្ធសាសនាថេរវាទ។ ជាតឹកតាង គឺចម្លាក់ទាំងនៅផ្ដែរក្ដី ហោជាងក្ដីសុទ្ធតែនិយាយទាក់ទងនឹងដំណើររឿងរបស់ព្រះពុទ្ធ។ បើនិយាយឲ្យឆ្ងាយបន្តិច ទីតាំងនៃប្រាសាទនេះ និងវត្តទេពប្រណមធ្លាប់ជាទីសក្ការៈនៃព្រះពុទ្ធសាសនានៅក្នុងរាជ្យព្រះបាទ យសោវរ្ម័នទី១ នាចុងស.វទី៩និងដើមទី១០។ នេះយោងតាមសិលាចារឹកដែលចារនៅក្នុងរាជ្យនេះផ្ទាល់ (Cœdès, BEFEO, 1932)។ ឈ្មោះ ព្រះបាលីល័យ សព្វថ្ងៃច្រើនហៅ ឬអាន ព្រះប៉ាលីល័យ ដែលប្រហែលហៅតាមភាសាសៀម។ ពីព្រោះសៀមមិនប្រើ ប គឺប្រើ ប៉ ជំនួសវិញ។ យើងមិនដឹងអំពីឈ្មោះដើមរបស់ប្រាសាទនេះទេ ឈ្មោះដែលយើងហៅ បាលីល័យ នេះ ពោលគឺក្លាយមកពីឈ្មោះព្រៃ បាលីល័យក = Pālilayaka ដែលព្រះពុទ្ធអង្គលោកយាងទៅស្វែងរកធម៌។ តាមពិតឈ្មោះព្រៃ Pālilayaka នេះហៅទៅតាមឈ្មោះរបស់ដំរី Pālilayaka ដែលបានតាមបំរើព្រះពុទ្ធអង្គ ហើយស្លាប់នៅក្នុងព្រៃនោះ។ រឿងទាក់ទងដំរី និងព្រះពុទ្ធនេះមានឆ្លាក់ជាចម្លាក់នៅលើហោជាងផ្នែកខាងឦសាននៃប្រាសាទនេះ (សូមមើលរូបខាងក្រោម)។ ----------------- This temple is located inside the Northwest enclosure of Angkor Thom, facing to the Thvear Dei Chnang (North gate of Angkor Thom), behind the Tep Pranam temple. With reference to the evolution of architecture and artistic treatment, the tower and the terrace belonged to the 12th century, according to Henri Marchal, and he also indicated that the gopura and the Theravada relief belonged to the 13th century. There is no doubt that the temple of Preah Palilay was originally dedicated to the Buddhist religion under the reign of the king Dharanindravarman, who was the father of the great king Jayavarman VII. As evidence, the pediments and lintel figures of Buddhist scenes, have indicated that this temple was a site of Theravada Buddhism. The origin of the name Palilay is unclear, but it probably came from the alteration of the name Pālilayaka, a name of the forest where Buddha lived after he went away from the Palace of Kosambi, and where he was served by the elephant, named Pālilayaka. This hypothesis has been based on a certain portion of the pediment showing the scene of the Buddha in the forest, receiving offerings from the elephants (a fronton of the East Gopura faces the north). The phonetic of the name Palilay was probably influenced from the Thai language, since in Thai they use Pa instead of Ba. In fact, the word Pālilay, was a Cambodian deformation of the Pāli word Pālilayaka. The name Prah Palilay, however, means the sacred forest of Palilay.
Posted on: Fri, 14 Nov 2014 13:37:58 +0000

Trending Topics



Recently Viewed Topics




© 2015