ម្រុម ឈ្មោះអង់គ្លេស ៈ - TopicsExpress



          

ម្រុម ឈ្មោះអង់គ្លេស ៈ MORINGA , ឈ្មោះវិទ្យាសាស្ត្រ ៈ Moringa oleifera Lam. ម្រុមៈ ( ឥណ្ឌា មរុម ) ឈ្មោះ ឈើ មួយ ប្រភេទ មែក ស្រួយ ងាយ បាក់ ជា ជាតិ ឈើ ចាញ់ ទឹក , ស្លឹក ខ្ចី ប្រើ ជា បន្លែ ស្ល ស្រឡក់ ផ្លែ វែងៗ សាច់ រឹង មាន សរសៃ ប្រើ ជា បន្លែ ស្ល ម្ជូរ បាន ( សរសេរ ម្រុំ ក៏បាន ) ។ ( វចនានុក្រម សម្តេចជួនណាត ) ជារុក្ខជាតិ ងាយដាំដុះ ខ្មែរយើងភាគច្រើន និយមដាំតាមផ្ទះសំរាប់បេះស្ល ខុសពីប្រទេសជិតខាង និងប្រទេសជឿនលឿនមួយចំនួនបានដាំជាដំណាំ៉៉់៉់់ឧស្សាហកម្មផ្នែកអាហារបំប៉នសុខភាពនិងឱសថ ព្យាបាលជម្ងឺ។ម្រុមមានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់តាមរយៈការស្រាវជ្រាវកន្លងមក។ម្រុមសម្បូរទៅដោយវីតាមីន និងធាតុរ៉ែច្រើនប្រភេទសំខាន់ៗ ដូចជា Carbohydrate , Fiber , Protein ( ២ដង ទឹកដោះគោ ) , Vit C ( ៧ ដង ផ្លែក្រូច ) , Vit A ៤ដង ការ៉ុត , Vit B1 B2 B3 B5 B6 B9 ដែក , Potassium , Phosphorus , Sodium , សង្ក័សី ។ល។ គុណសម្បត្តិ សំខាន់ៗ របស់ម្រុម ៖ -បំប៉នស្បែក, ប្រឆាំងភាពចាស់, បំប៉នឆ្អឹង ( ជម្ងឺ ពុកឆ្អឹង ) -ជម្ងឺ ខ្វះសាធាតុ នៃ ទារក និង កុមារ -សម្រកទម្ងន់ បញ្ចុះខ្លាញ់ ( ផ្លែ ) -ការពារជម្ងឺមហារីក , បំប៉នឈាម , សម្ពាធឈាមខ្ពស់ ( ជម្ងឺឡើងឈាម ) , ជម្ងឺបេះដូង -តុល្យភាពជាតិស្ករក្នុងឈាម ( ខ្វះស្ករ ឬ លើស ស្ករ នៃជម្ងឺទឹកនោមផ្អែម ) -ជួយបង្កើនប្រពន្ធ័ការពារ នៃអ្នកជម្ងឺ អេដស័ ( Aids ) -ជម្ងឺផ្លូវភេទ ( Syphilis ) , ជម្ងឺហុឺត , បំប៉នភ្នែក , -ជម្ងឺឈឺក្បាល ( ស្លឹក , ប្រេងម្រុម ) -ជ្រុះសក់ , អង្គែ ( ប្រេងម្រុម ) , ផ្តាសាយ ( គ្រាប់) , ក្អករុាំរៃ៉ ( គ្រាប់ ) …..។ល។ ១/តែម្រុម ៈ ប្រឡេះស្លឹកដាក់ហាលក្នុងម្លប់រហូតឡើងស្រួយ ទើបយកទៅបុកឲ្យម៉ត់ ច្រកដាក់ ដបកែវបិទឲ្យជិត ។ ២/ទឹកម្រុម ៈ តែម្រុម ១ស្លាបព្រាបាយ ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ ក្រូចឆ្មា ១ចំហៀង ( ត្រជាក់ ឬ ក្តៅ ទៅតាមចំណូល ) ដោយ ៈ ផ្កាយ និស្ស័យ ឯកសារ អះអាង សារ៉ានុក្រមសេរី និង អាហារជាឱសថ Thailand
Posted on: Wed, 24 Dec 2014 14:09:18 +0000

Recently Viewed Topics




© 2015