យន្តហោះដឹកអ្នកដំណើរ - TopicsExpress



          

យន្តហោះដឹកអ្នកដំណើរ ១៤៧នាក់ បង្ខំចិត្តចុះចតជាបន្ទាន់ ដោយសារបញ្ហាម៉ាស៊ីន (អាម៉េរិក)៖ មនុស្ស ៤នាក់បានទទួលរងរបួស នៅក្នុងហេតុការណ៍ យន្តហោះដឹកអ្នកដំណើរ ១គ្រឿង ផ្ទុកដោយសហសេវិក ៥នាក់ និងអ្នកធ្វើដំណើរ ១៤២នាក់ បានធ្វើការចុះចតជាបន្ទាន់ នៅឯអាកាសយាន្តដ្ឋាន Long Beach Airport រដ្ឋ California សហរដ្ឋអាម៉េរិក បន្ទាប់ពីមានបញ្ហាម៉ាស៊ីន។ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Jet Blue បានឲ្យដឹងថា ជើងហោះហើរ (Flight 1416) ធ្វើដំណើរឆ្ពោះទៅទីក្រុង Austin រដ្ឋ Texas ហើយបានត្រឡប់មកចុះចតជាបន្ទាន់វិញ នៅ Long Beach Airport ក្រោយពីហោះឡើងបាន ២៥នាទី នេះបើតាមព័ត៌មាន Los Angeles News ចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ៕ https://youtube/watch?v=2wybHeegrQI&feature=youtu.be
Posted on: Fri, 19 Sep 2014 09:28:16 +0000

Trending Topics



Recently Viewed Topics




© 2015