របៀបធ្វើសំបកគៀវ ឬ - TopicsExpress



          

របៀបធ្វើសំបកគៀវ ឬ សរសៃមីគៀវ Wonton wrappers/egg noodle Ingredients គ្រឿងផ្សំ៖ 2 cups wheat flower ម្សៅមី ២ពែង 1 egg ពងមាន់ ១ ¾ tsp. salt អំបិល ¾ ស្លាបព្រាកាហ្វេ 1/2 cup water ទឹកប្រហែលកន្លះពែង To do វិធីធ្វើ ៖ ១- ចាក់ម្សៅចូលចានក្លាំធំមួយ ហើយវាចម្សៅអោយខូងចំកណ្តាល។ 1- Pour the flour in bowl and make a well in the centre. ២- គោះពងមាន់ វាយលាយជាមួយ អំបិល និង ទឹក ប្រហែល ¼ ពែង។ 2- Whisk egg, salt, and ¼ cup water, together. ៣- ចាក់ទឹកពងមាន់នេះ ទៅក្នុងខួងម្សៅ ទើបចាប់ផ្តើមលាយម្សៅច្របាច់បញ្ចូលគ្នា។ បើរឹងពេក អាចចាក់ទឹកថែមបន្តិចទៀតបាន រហូតដល់ម្សៅរមួតចូលសាច់គ្នា ទន់ល្មម មិនរឹងពេក មិនទន់ស្អិតពេក។ 3- Pour the egg mix into the flower and mix together. Add more until the mixture sticks together into a ball but not too sticky. Use your discretion and adjust the water. ៤- គ្របដុំម្សៅទុកចោល ប្រហែលមួយម៉ោង។ 4- Cover the ball with dam cloth and let it rest about one hour. ៥- នៅលើក្តារជ្រុញ សូមយកម្សៅមីទៅលាបបន្ថើរៗ ហើយ បេះម្សៅជាបួនដុំ រួចយកមួយដុំ មកលុញសង្កិនអោយស្តើងៗបំផុត តែកុំអោយរហែក បន្ទាប់មក ទើបកាត់ជាទំហំ ប្រហែលមួយតឹក បួនជ្រុង ឬ កាត់ជារង្វង់មូល តាមចំណូលចិត្ត។ សូមយកក្រណាត់សើម គ្របម្សៅដែលមិនទាន់លុញ ដើម្បីកុំអោយម្សៅហួតប្រេះសាច់ ពិបាកសង្កិន។ 5- Divide dough in 4. Keep the rest covered with dam cloth while you roll out the other one on a surface lightly coated with wheat flour or corn starch. Roll out as thin as you possibly can. ៦- យកបន្ទះម្សៅ ទៅខ្ចប់ស្នូល សម្រាប់ធ្វើជា គៀវចៀនក៏បាន ឬ ស្រុសអោយឆ្អិន រួចស្រូបទឹកស៊ុប ធ្វើជាមីគៀវ ក៏បាន។ 6- Use it to wrap prepared meat/shrimp, to make fried wonton or wonton soup. អ្នកស្រី កែវ ច័ន្ទបូរណ៍
Posted on: Wed, 07 Jan 2015 17:06:00 +0000

Trending Topics



e-oh-where-can-you-topic-833964099980860">Where, oh where have you been my love? Where, oh where can you
To all the little girls texting & talking to my son

Recently Viewed Topics




© 2015