លោក កឹម - TopicsExpress



          

លោក កឹម សុខាមានប្រសាសន៍ថា ថ្នាលយើង ពូជយើង ភោគផលយើង ក្នុងពិធីសមាជលើកទី១ គណបក្សសិទ្ធិមនុស្សថ្ងៃទី២២ កក្កដា២០០៧នៅពហុកីឡាដ្ឋានស្តាតអូឡាំពិក។ លោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរពីរបបមួយទៅរបបមួយ ពីអ្នកដឹកនាំមួយទៅអ្នកដឹកនាំមួយ សុទ្ធតែកើតចេញពីការផ្លាស់ប្ដូរប្ដូរដោយបង្ហូរឈាមប្រជាពលរដ្ឋខ្មែរ។លទ្ធផលទាំងនោះ អ្នកកាន់អំណាចគឺជាអ្នកឈ្នះ ប្រជាពលរដ្ឋខ្មែរភាគច្រើនជាអ្នកចាញ់ ចាញ់ហើយចាញ់ទៀតស្ទើរតែបាត់ស្មារតី បាត់បង់ឧត្តមគតិជាតិ ព្រលឹងជាតិ ប្រពៃណីជាតិអស់ទៅហើយ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែរួមសាមគ្គីគ្នា មានឯកភាពជាតិ បង្រួមបង្រួមជាតិ ដើម្បីស្រោចស្រង់ប្រទេសជាតិយើងទាំងអស់គ្នា។
Posted on: Mon, 20 Oct 2014 04:49:11 +0000

Trending Topics



Recently Viewed Topics




© 2015