លោក ម៉ម⁣ សូណង់ដូ - TopicsExpress



          

លោក ម៉ម⁣ សូណង់ដូ សម្ភោធស្លាក ស.អ.ប នៅភូមិទន្លេជ្រៃ .......................................................................... sbk105.net/ youtube/user/sbkmamsonando .....................................................................….. នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ លោក ម៉ម សូណង់ដូ បានធ្វើដំណើរទៅលើកស្លាកសមាគមអ្នកប្រជាធិបតេយ្យ ៤ កន្លែង ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង៖ ទី១ - ប្រចាំសាខា ឃុំកញ្ចំ ក្នុងភូមិទន្លេជ្រៃ ទី២ - ប្រចាំសាខា ឃុំកញ្ចំ ក្នុងភូមិកញ្ចំ ទី៣ - ប្រចាំសាខា ឃុំកញ្ចំ ក្នុងភូមិព្រៃទំពូង ទី៤ - ប្រចាំសាខា ឃុំរកា ក្នុងភូមិត្រកៀតក្រៅ ក្នុងពិធីសម្ភោធលើកស្លាកសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយពន្យល់ជំរាបប្រជាពលរដ្ឋឲ្យបានដឹងយល់ជ្រាបអំពីច្បាប់ សិទ្ធិ និង សេរីភាព ផងដែរ។ ក្រោយពិធីសម្ភោធលើកស្លាក សមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក៏បាននាំយកថ្នាំពេទ្យ ដូចជា ថ្នាំបន្តក់ភ្នែក ថ្នាំរមាស់ ស្រែង ឈឺចុកចាប់ និងប្រេងកូឡាជាដើម ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ មានជំងឺទៀតផង។
Posted on: Thu, 26 Jun 2014 08:31:14 +0000

Trending Topics



Recently Viewed Topics




© 2015