លោកយាយឈ្មោះ គ្រឿន អាយុ - TopicsExpress



          

លោកយាយឈ្មោះ គ្រឿន អាយុ ៧៣ ឆ្នាំ ដែលក្រីក្រ រស់នៅយ៉ាងវេទនាគ្មានទីពឹង ក្នុងភូមិ ព្រែកត្រឡុក សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក យាយជាស្រ្តីមេម៉ាយ ប្តីស្លាប់ចោលយូរហើយ មានកូន ៤ នាក់ ប៉ុន្តែកូនបានស្លាប់ ដោយសារជំងឺអស់បីនាក់ សព្វថ្ងៃនៅសល់កូនប្រុសម្នាក់រៀបការរួចនៅខេត្តសៀមរាប។ប៉ុន្តែកូននោះហាក់មិនបានយកចិត្តទុកដាក់នឹងម្តាយចាស់នេះទេ គ្មានការ សួរសុខទុក្ខ គ្មានការទំនុកបំរុងចំពោះលោកយាយសោះឡើយ។ លោកយាយក្រោកពីព្រលឹមប្រហែលម៉ោង ៦ ដើម្បីចេញទៅរកប្រាក់ទិញ អាហារ ដោយការដើរកោសខ្យល់ឲ្យគេតាមផ្ទះ បោកខោអាវឲ្យគេជាដើម។ ថ្ងៃខ្លះរកអត់បានក៏ដាច់ចិត្តលាដៃសុំទានគេ ពេលខ្លះបានបាយ ពេលខ្លះបាន លុយបន្តិចបន្តួច(ប្រហែលជា 3000 ៛ ទៅ 5000 ៛) ហើយថ្ងៃខ្លះទៀតមិនបានអ្វីសោះ ក៏ត្រូវទ្រាំនៅក្រពះទទេ ដេកឃ្លាន ក្នុងខ្ទមជរានោះហើយបានត្រឹមតែទទួល ទានទឹកជំនួសអាហារតែប៉ុណ្ណោះ។ ដោយជីវភាពការរស់របស់ លោកយាយក្រីក្រ កន្លែងស្នាក់នៅដែលហៅថាផ្ទះ តែមើលទៅមិនដូចជាផ្ទះ កង្វះទាំងអនាម័យ កង្វះទាំងទឹកស្អាតសម្រាប់ទទួលទាន ពេលនេះលោកយាយកំពុងមានជំងឺមួយ ចំនួនដូចជា ហត់ខ្លាំង ឈឺក្បាលជង្គង់ និងរមាស់ពេញខ្លួនជាដើម។ ខ្ញុំសូមសំណូមពរដល់មិត្តទាំងអស់ និងសប្បុរសជនទាំងឡាយ ចូលរួម ចំណែកមួយក្នុងសកម្មភាពនេះ និងចែករំលែកនូវអ្វីដែលយើងអាចធ្វើបានក្នុងជំហាន ដំបូង។ ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នោះគឺសូមជួយស្វែងរកទីកន្លែងណា (អង្គការ)ដែលអាចផ្តល់កន្លែងស្នាក់ និងភាពងាយស្រួល ដល់ជីវិតចុង ក្រោយរបស់លោកយាយផង។ បើសិនជាអស់លោកចាប់អារម្មណ៌ចង់ជួយដល់លោកយាយដ៏កំសត់នេះ អាចទំនាក់ទំនងមកលេខ 096 766 82 02/ 0966 48 32 19 រឺអាច Inbox មកខ្ញុំផ្ទាល់ក៏បាន។ សូមអរគុណ ! រ៉ាមី និង វី Today I and Pho Vy, Sant. Egidio group have visited an old grandma named Kroeun, 73 years old who are very poor in Prek Trolok village, Sangkat Chak Ongre kroum, Khan MeanChey, Phnom Penh. She is a widow whom her husband passed away for long time, left her with 4 sons, but nowadays only one son alive, lives in Siam Reap province, other three sons passed away by diseases. Anyways her son seems not to care about her at all, no contacting or any sponsoring her living. This 73 years old lady needs to wake up in the early morning by 6 am to walk out to get some money for buying food to fulfill her stomach by Kous kchorl (local treatment by scratching body), washing clothes. Some day she cannot find any work to do to get money; she decided to beg people for some money to buy food. Some day she get some rice and money about 3000 Riel to 5000 Riel per day and some other day she get nothing, so she need to bear with hunger and just only drink water instead of food and sleep like that. Because of her poor condition, the place that called house but seems not to be, with no hygiene, clean water now grandma face with some kinds of diseases as like so much exhausted, paining her knees and itchy her body. I would like our group to be a part of joining this action and sharing anything we can for the first step. But what I mention to do is to look for somewhere (NGOs) that can afford her to live with comfortable living in her last life. Pls be free to contact us if you are interesting to help this lonely grandma. Contact us: 096 766 82 02/ 0966 48 32 19 or inbox me thru FB. Ramy and Phan vy Thanks,
Posted on: Tue, 21 Oct 2014 06:33:45 +0000

Trending Topics



Recently Viewed Topics




© 2015