លេងល្បែងចាក់ទឹកកក - TopicsExpress



          

លេងល្បែងចាក់ទឹកកក រៃអង្គាសប្រាក់សម្រាប់កម្មវិធីមនុស្សធម៌ទាក់ទាញ សាធារណជននៅ កម្ពុជា អត្ថបទ៖ សន បញ្ញា ល្បែងកម្សាន្តល្បែងចាក់ទឹកកក ឫ ហៅថា (Ice Bucket Challenge) ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ ឥស្សរជនរួមទាំងតារា និង តួកុនហូលីវូដល្បីៗ ចូលរួមលេងនៅទូទាំងពិភពលោក ដែលជាការភ្នាល់មួយ ដើម្បី រៃអង្គាសប្រាក់សម្រាប់គម្រោងកម្មវិធីមនុស្សធម៌។ សម្រាប់ប្រទេសកម្ពុជា ក៏ត្រូវបាន យុវវ័យ អ្នកសិល្បៈ និងបុគ្គលសំខាន់ៗ បានយកល្បែងនេះមកលែងដូចគ្នាផងដែរ ដើម្បីជួយអង្គាសប្រាក់ ជួយដល់កុមារនៅក្នុងអង្គការ និង មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ផងដែរ។ នៅលើបណ្ដាញសង្គម Facebook យើងឃើញមានការចូលរួមលេង និងកំពុង ធ្វើការឆ្លើយតបគ្នាទៅវិញទៅមក នូវល្បែងចាក់ទឹកកក ឫ(Ice Bucket Challenge) ពីសំណាក់យុវវ័យ តារាសិល្បៈ និងបុគ្គលសំខាន់ៗផងដែរនោះ គឺដើម្បីជាភាពសប្បាយ រីករាយ និងដើម្បីជួយរ៉ៃអង្គាសប្រាក់សម្រាប់គម្រោងកម្មវិធីមនុស្សធម៌ ដូចជា ជួយដល់អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ គួរបញ្ជាក់ថា មានតារាល្បីៗជាពិសេសក្នុង ផលិតកម្មរស្មីហង្សមាស បានលេងល្បែង (Ice Bucket Challenge) យកប្រាក់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា រួមមាន លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ លោក ណុប ប៉ាយ៉ារិទ្ធ អ្នកដឹកនាំសម្ដែងលោក អ៊ិន ទីតូ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា រួមជាមួយសិល្បករប្រុសស្រីជា ច្រើនដួងទៀត នឹងបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនផ្សេងទៀត ក៏បានកំពុងនាំគ្នា លេងល្បែងនេះ គឺដើម្បីបរិច្ចាគនិងស្វែងរកមូលនិធិបន្ថែម សម្រាប់ជួយទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា។ ការលេងល្បែងចាក់ទឹកកក (Ice Bucket Challenge) គឺជាល្បែងមួយដែលត្រូវបាន បង្កើតឡើងដោយសមាគម ALS របស់សហរដ្ឋអាមេរិក ដើម្បីជួយអង្គាសប្រាក់ជួយព្យាបាលអ្នកជំងឺ ប្រព័ន្ធសរសៃប្រសាទ និងឆ្អឹងខ្នង នៅទូទាំងពិភពលោក។ របៀបលេងរបស់ល្បែងចាក់ទឹកកក ឫ(Ice Bucket Challenge) នេះ គឺគេត្រូវយកដុំទឹកកកដាក់ក្នុងធុងដែលមានទឹក រួចស្រោចលើក្បាល បន្ទាប់មកនិយាយឈ្មោះដៃគូម្ខាងទៀត ជាមួយនឹង Video clip ក្នុងកំឡុងពេល២៤ ម៉ោងឬ តាមការកំណត់ បើគូប្រកួតមិនហ៊ានលេង គឺសន្មត់ថា ចាញ់ ។ ប៉ុន្តែ បើហ៊ានលេងត្រូវធ្វើដូចគូប្រកួតមុននិងមាន Video clip ដូចគ្នា រួចហៅឈ្មោះដៃគូប្រកួតបន្តទៀត ហើយទោះបីជាហ៊ាន ឫមិនហ៊ានលេង អ្នកដែលត្រូវបានហៅឈ្មោះ ត្រូវបរិច្ចាគប្រាក់។ ជាមួយគ្នានេះ ដែរ កញ្ញា ស៊នសុខឃៀង អ្នកយកព័ត៌មានរបស់ទូរទស្សន៍ TV3 Asia ក៏បាន ចូលរូម លេងល្បែងចាក់ទឹកកក (Ice Bucket Challenge) នេះ ក្នុងគោលបំណង អង្គាស ប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ Ice Bucket Challenge Game Rising Money for Humanitarian Found Popular in Cambodia Ice Bucket Challenge which is an interest game from Dignitary, Super star, Hollywood Actress all over the world playing. Which is bet in order to rising money for humanitarian. For Cambodia also youth, Actress, and famous person who interest in this game as well, in order to rising money to donate for helping childrens organizations and hospitals in the city as well. On Social Network Facebook, We’re also saw the participation are respond each other of Ice Bucket Challenge from Youth, Actress, and Dignitary too. In order to entertain and rising money for humanitarians help to orphans and KTB Hospital. Note, There’re also a super star, Especially Hang Meas Production has participate the game Ice Bucket Challenge to donate to KTB Hospital such as: Mr. Preab Sovath, Mr. Chorn Sovannareach, Mr. Nob Panharith, Acting Director Mr. Inn Tito, Ms. Ouk Sokunkanha, Ms. Pich Sophea, and other actress male, female, and Cambodian peoples also participated the game to donate KTB Hospital too. Ice Bucket Challenge is a game which is create by ALS Association of America to help treat patients who has nervous system and spinal all over the world. How to play Ice Bucket Challenge is put the Ice piece into the Bucket Water and then pull it on your head and then you’ve to nominate to another person with the video clip within 24h, whether your partner don’t accept to play, they’ll decided to lose. But If they dare to play shall be follow the rule like before with the video clip and nominate to another person, Even though they’re dare to play or not they’re have to donate the money. At the same time, Ms. Sorn Sokkheng a News Reporter of TV3 Asia also participated play Ice Bucket Challenge to help KTB Hospital too. #icebucketchallenge
Posted on: Sat, 30 Aug 2014 06:21:42 +0000

Trending Topics



Recently Viewed Topics




© 2015