សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិជាទីគោរព និងជាទីស្រទ្បាញ់! អំពីការវាយតម្លៃជំហ៊ររបស់លោក សម រាង្ស៊ី និងលោក កឹម សុខា ដែលបានអ៊ួតខ្លួនឯងថាជាមេដឹកនាំប្រឆាំងស្អីគេនោះ។ ឥទ្បូវនេះ ខ្ញុំបាទសូមលើកជាឧទាហរណ៏យកមកបង្ហាញអោយបងប្អូនជនរួមជាតិ បានយល់អំពីរូបភាពធំ ដែលគណបក្សនយោបាយនីមួយៗ តែងតែមាន ការកំណត់នូវគោលដៅរបស់ខ្លួន សំរាប់ជាការគ្រប់គ្រងអភិវឌ្ឍន៏បែបបង្ហាញ (Performance Development Management) ដូចបានបញ្ជាក់ជាឧទាហរណ៏ខាងក្រោមនេះ៖ គោលដៅទី១) ជាគណបក្សនយោបាយប្រឆាំងលេខ១ ប្រចាំប្រទេសកម្ពុជា។ គោលដៅទី២) ជាគណបក្សនយោបាយ ដែលមានជំហ៊រលទ្ធិប្រជាធិបតេយ្យ ប្រចាំ ប្រទេសកម្ពុជា។ គោលដៅទី៣) ជាគណបក្សនយោបាយដែលមានការផ្លាស់ប្រែប្រចាំប្រទេសកម្ពុជា។ គោលដៅទី៤) ជាគណបក្សនយោបាយដែលមានការសហការជាមួយនឹងគណបក្ស ផ្សេងៗ ដើម្បីបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាល ប្រចាំប្រទេសកម្ពុជា។ គោលដៅទី៥) ជាគណបក្សនយោបាយដែលស្របតាមជំហ៊ររបស់រាជរដ្ឋាភិបាល ប្រចាំប្រទេសកម្ពុជា។ ចូរចំណាំ តាមរយះការសង្កេតរបស់កំលាំងមហាជនខ្មែរ បានមើលឃើញថា៖ អំពីទិដ្ឋភាពទី១) ថ្នាក់ដឹកនាំរបស់គណបក្សហ៊ុនស៊ិនប៉ិច បានជ្រើសរើយយកគោលដៅទី៤ និង គោលទី៥ ទើបគណបក្សមួយនេះ មិនមានអសនៈនៅក្នុងរដ្ឋសភា តាមរយះការបោះឆ្នោត ជាសាកល សំរាប់អាណត្តិឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨។ អំពីទិដ្ឋភាពទី២) ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិកម្ពុជានាបច្ចុប្បន្ននេះ ពួកគេក៏មិនទាន់ មានសមត្ថភាពពេញលេញក្នុងការនាំគណបក្សមួយនេះ អោយសំរេចបាននូវគោលដៅទី២ និងគោលដៅទី១ នៅទ្បើយទេ។ ហើយគណបក្សមួយនេះ គ្រាន់តែសំរេចបាននូវកិច្ចមួយផ្នែកតូច នៅក្នុងគោលដៅទី៣ តែប៉ុណ្ណោះ។ មូលហេតុអ្វី? ព្រោះគណបក្សមួយនេះ នៅតែមានអំណាច ប្រមូលផ្តុំក្នុងគណបក្សតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ ប្រើប្រាស់មនុស្សល្ងង់អោយ បំពេញតួនាទីនៅថ្នាក់ក្រោមជាតិ និងមិនមានគោលការណ៏លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងរបស់ គណបក្សមួយនេះនៅទ្បើយ គឺគណបក្សមួយនេះពិតជាមានទិដ្ឋភាពប្រហាក់ប្រហែលគ្នាទៅ នឹងគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដមែន។ ហើយនូវអ្វីដែលធ្ងន់ធ្ងរជាងនេះទៀត គឺពួក គេបានក្បត់នូវឆន្ទះម្ចាស់ឆ្នោតដោយចូលទៅបង្កើតស្ថាប័នរដ្ឋសភា ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធិសភា ស្ថាប័នតុលាការ ស្ថាប័ន គ.ជ.ប និងស្ថាប័នជាតិសំខាន់ផ្សេងៗទៀត ដែលសុទ្ធ សឹងតែជាស្ថាប័នរដ្ឋទ្បប់ទ្បែ ឬជាស្ថាប័នរដ្ឋមិនគ្រប់ទឹក តាមរយះរូបភាពសកម្មភាពដោយផ្ទាល់ និង ដោយប្រយោលផងដែរ ។ ដោយសារតែថ្នាក់ដឹកនាំគណបក្សមួយនេះ មិនបានធ្វើប្រជាមតិ ឬមិន បានសុំយោបល់ពីម្ចាស់ឆ្នោត មុនការចូលរួមបង្កើតរដ្ឋសភា ដោយពួកគេយកមកធ្វើជា ល្បែងទ្បប់ទ្បែនយោបាយក្នុងបោកការចេះដឹងរបស់ម្ចាស់ឆ្នោតដោយមានហេតុផលថា « ក្រុម ប្រឹក្សាភិបាលរបស់គណបក្សមួយនេះ បានអនុញ្ញាតិអោយពួកគេចូលរួមបង្កើតរដ្ឋសភាជាមួយ នឹងគណបក្សប្រជាជនកម្ពុជា» ។ ហើយមានន័យថា « សម្លេងម្ចាស់ឆ្នោតរាប់លាននាក់ គឺមិនបានស្មើនឹងសម្លេងរបស់ក្រុមប្រឹក្សាភិបាលបែបលទ្ធិប្រជាធិបតេយ្យផ្តាច់ការនៃគណបក្សមួយនេះ ដែលមានសមាសភាពយ៉ាងច្រើនបំផុតចំនួនជាង ២០រូប តែប៉ុណ្ណោះ » ។ ហើយគណបក្សមួយ នេះ ក៏គ្មានគោលការណ៏លទ្ធិប្រជាធិបេតយ្យផ្ទៃក្នុងសំរាប់ធ្វើការលើកទឹកចិត្តដល់ក្រុមការងារ របស់គណបក្សនៅកំរិតថ្នាក់ក្រោមជាតិ អោយមានឪកាសបញ្ចេញមតិយោបល់អ្វីមួយក្នុងចូល រួមធ្វើ សេចក្តីសម្រេចចិត្តលើផែនការយុទ្ធសាស្ត្រនយោបាយ កម្មវិធីគោលនយោបាយ និងការ កំណត់ នូវគោលដៅជាក់លាក់របស់គណបក្សមួយនេះនៅទ្បើយទេ។ ជា ឧទាហរណ៏ « បើមាន សហការី ឬជាសមាជិកសមាជិការ ឬជាក្រុមការងារក្រោមឪវាទណាម្នាក់ មិនស្តាប់បង្គាប់លោក សម រាង្ស៊ី និងលោក កឹម សុខា នោះទេ ពួកគាត់នឹងត្រូវបានលោក កឹម សុខា និង លោក សម រាង្ស៊ី ដកហូតតួនាទីភារកិច្ចរបស់ពួកគាត់ចេញពីគណបក្សមួយនេះភ្លាមៗតែម្តង គឺមានន័យថា លោក កឹម សុខា និងលោក សម រាង្ស៊ី គឺមានជំហ៊រជាអ្នកប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យ ផ្តាច់ការ»។ ហើយមូលហេតុគ្រឹះគុលបញ្ហាចម្បងបំផុតរបស់លោក សម រាង្ស៊ី និងលោក កឹម សុខា ដែលមិនអាចមានសមត្ថភាពពេញលេញក្នុងការនាំអោយគណបក្សមួយនេះសម្រេចបាននូវគោលដៅទី២ និងគោលដៅទី១ បាននោះ ដោយសារតែ៖ « ហេតុផលទី១) លោក សម រាង្ស៊ី គឺជាអ្នកនយោបាយជាប់អន្ទាក់ ឬជាអ្នកនយោបាយជាប់លក្ខ័ណ្ឌ ឬជាអ្នកនយោបាយបែបគណៈអភិជន ឬជាអ្នកនយោបាយបែបសងសឹកគ្នាតែប៉ុណ្ណោះ។ រីឯហេតុផលទី២) លោក កឹម សុខា គឺជាអ្នកនយោបាយជាប់អន្ទាក់ ឬជាអ្នកនយោបាយជាប់លក្ខ័ណ្ឌ ឬជាអ្នកនយោបាយអាយ៉ងរបស់រដ្ឋាភិបាលយួន ឬអាយ៉ងរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ»។ អំទិដ្ឋភាពទី៣) ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិកម្ពុជា បានដឹងយ៉ាងច្បាស់ថា « ចាប់តាំង ពី ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣ ស្ថាប័នរដ្ឋសភា ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធិសភា ស្ថាប័នតុលាការ ស្ថាប័ន គ.ជ.ប និងស្ថាប័នជាតិសំខាន់ផ្សេងៗទៀត ដែលសុទ្ធសឹងតែជាស្ថាប័នរដ្ឋ ទ្បប់ទ្បែ ឬជាស្ថាប័នរដ្ឋមិនគ្រប់ទឹក។ ហើយស្ថាប័នទាំងនោះ ក៏បានគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានព្រះនាមដ៏ល្បីល្បាញថា «ជាបិតាកុំម៉ុយនិស្តន៏» ដោយមានការចូលរួម ផ្តួចផ្តើមគំនិតបង្កើតនគណបក្សមួយនេះ ពីសំណាក់រាជរដ្ឋាភិបាលយួនហ៊ូជីមីញដោយផ្ទាល់ផងដែរ »។ តើ មូលហេតុអ្វីបានជាលោក សម រាង្ស៊ី និងលោក កឹម សុខា នាំគ្នាបញ្ចូលឈាម ទៅអោយថ្នាក់ដឹក នាំរបស់គណបក្សប្រជាជនកម្ពុជា បន្តធ្វើការដឹកនាំគ្រប់ស្ថាប័នរដ្ឋទាំងអស់ ក្នុងការចូលរួមបំផ្លិចបំផ្លាញផលប្រយោជន៏របស់ជាតិ និង ផលប្រយោជន៏របស់ប្រជាពលរដ្ឋខ្មែរ? ឧទាហរណ៏ ដូចជា «ការលក់អាគាររដ្ឋបាលរបស់រដ្ឋ លក់បឹង លក់ទន្លេរ លក់សមុទ្រ លក់ភ្នំបូកគោ លក់ព្រៃឈើ លក់វត្តអារាម លក់ប្រាសាទអង្គរវត្ត លក់កោះត្រល់ លក់ទឹកដីព្រុំដែន លក់ពហុកីទ្បាដ្ឋាន លក់សារះមន្ទីរ លក់ដីទ្បូត៏នេសាទរបស់សហគមន៏ លក់ដីទ្បូត៏ព្រៃឈើរបស់សហគមន៏ ឆក់ប្លន់ដីលំនៅនិងដី ស្រែចំការរបស់ប្រជាពលរដ្ឋស្លូតត្រង់ ការបំផ្លិចបំផ្លាញព្រៃឈើនិងការដក ហូតយកធនធានធម្មជាតិហួសប្រមាណពេក ការកឹបកេងលួចបន្លំយកថវិកាជាតិរាប់រយលាន ដុល្លាសហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំតាមរយះប្រាក់កម្ចីបរទេស ឬចំណូលពន្ធរបស់រដ្ឋ ឬប្រាក់ជំនួយឥតសំណងក្នុងស្រុកនិងក្រៅស្រុក ធ្វើអោយយុវជនខ្មែរចំណាកស្រុករាប់សែននាក់ ធ្វើអោយជនអន្តោប្រវេស្តន៏យួនខុសច្បាប់រាប់សែននាក់ហូរចូលមកប្រទេសកម្ពុជា បង្កអោយ មានភាពអយុត្តិធម៏សង្គម បង្កអោយមានការរំលោភសិទ្ធិមនុស្ស បង្កអោយមានអស្ថេរភាព នយោបាយ បង្កអោយមានភាពរើសអើងក្នុងសង្គម បង្កអោយមានការបែកបាក់ឯកភាពជាតិ បង្កអោយមានមន្ត្រីមុខងារសាធារណៈនិងមន្ត្រីនយោបាយជាជនជាតិយួនបំរើការតាមស្ថាប័នរដ្ឋ និងគណបក្សនយោបាយ បង្កអោយមានភាពគ្មានការងារធ្វើ បង្កអោយមានភាពក្រីក្រនិងភាព អត់ឃ្លាន និងបង្កអោយមានគ្រោះមហន្តរាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់ជនរងគ្រោះផងដែរ» ។ តើអាចលោក សម រាង្ស៊ី និង លោក កឹម សុខា កំពុងតែដឹកនាំអ្នក តំណាងរាស្ត្រផ្សេងៗទៀតរបស់ គណបក្សសង្គ្រោះជាតិកម្ពុជា ចូលរួមដំណើរជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមរយះការបង្កើតស្ថាប័នរដ្ឋដោយផ្ទាល់ និងដោយប្រយោល ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៏ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋមែនដែរឬទេ?។ ជាឧទាហរណ៏ទី១ « ចោរលួចទ្រព្យសម្បត្តិរបស់គេ ហើយយកទៅលក់អោយលោក សម រាង្ស៊ី និងលោក កឹម សុខា ហើយលោក កឹម សុខា និងលោក សម រាង្ស៊ី ទទួលទិញរបស់ចោរដោយមិនរាយការណ៏អោយប៉ូលីសដឹង នៅពេលដែលប៉ូលីសដឹង តើលោក សម រាង្ស៊ី និងលោក កឹម សុខា មានទោសជាចោរដែរឬទេ?» និងជាឧទាហរណ៏ទី២) ពាក្យចាស់លោកបានពោលថា « អ្នកចាញ់ជាចោរ! រីឯអ្នកឈ្នះជាស្តេច! » ។ ដូច្នេះប្រសិនបើប្រទេសកម្ពុជាមានមេដឹកនាំប្រឆាំងក្លែងក្លាយឬជាមេដឹកនាំកំសាកញីដូចជា លោក សម រាង្ស៊ី និងលោក កឹម សុខា នៅក្នុងគណបក្សសង្គ្រោះជាតិកម្ពុជា តើពួកគេនឹងនាំមក ភាពខ្លាច ឬភាពអសន្តិសុខ ឬភាពគ្មានសុវត្ថិភាពមកកាន់ម្ចាស់ឆ្នោត ឬកំលាំងមហាជនខ្មែរ ឬកំលាំងអ្នក ស្នេហាជាតិនាពេលអនាគត់ដែរឬទេ? ហើយអាចធ្វើអោយកំលាំងអ្នកស្នេហាជាតិ មានភាពចុះទន់ខ្សោយ ដោយសារតែជំហ៊រមិនច្បាស់លាស់របស់លោក សម រាង្ស៊ី និងលោក កឹម សុខា ដែរឬទេ?» ។ អំពីទិដ្ឋភាពទី៤) លោក សម សារី ជាឪពុករបស់លោក សម រាង្ស៊ី ។ ហើយឪពុករបស់លោក សម រាង្ស៊ី ក៏ត្រូវបានបាញ់សម្លាប់ ដោយលោក ស៊ឺង ង៉ុកថាន់ ដោយផ្ទាល់ដៃតែម្តង ប្រហែលជាចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ នៅឯខេត្តព្រៃនគរ។ ហើយលោក ស៊ឺង ង៉ុកថាន់ ជាមន្ត្រីនយោបាយជាន់ខ្ពស់របស់ខ្មែរកម្ពុជាក្រោម ហើយលោក ស៊ឺង ង៉ុកថាន់ ក៏ឆ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីស្តីទី របស់សម្តេចព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រ និយម និងក៏ឆ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងរបបសាធារណៈរដ្ឋ ដែលមានលោក លន់ នល់ ជាប្រធានាធិបតីផងដែរ។ ដោយទ្បែក លោក ស៊ឺង ថៃង្វៀង ជាបងប្រុសរបស់លោក ស៊ឺង ង៉ុកថាន់ ហើយលោក ស៊ឺង ថៃង្វៀង ក៏ឆ្លាប់ធ្វើជាអ្នកតំណាងរាស្ត្រប្រចាំមណ្ឌល ខេត្តព្រៃនគរ ទាំងនៅក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យរបស់សាធារណៈរដ្ឋផងដែរ។ ក៏ប៉ុន្តែលោក ស៊ឺង ថៃង្វៀង និង ស៊ឺង ង៉ុកថាន់ ដែលជាបងប្អូនបង្កើតក៏ត្រូវបានរដ្ឋាភិបាលយួនហ៊ូជីមីញ ចាប់ខ្លួនយកទៅដាក់គុក និងសម្លាប់ពួកគេទាំង ២នាក់ចោលនៅក្នុងគុករបស់យួន តែម្តងទៅ។ លោក សម សារី គឺជាមន្ត្រីនយោបាយជាន់ខ្ពស់ និងជាគ្រួសារអភិជន តើមូលហេតុអ្វី បានជាលោក សម សារី ត្រូវបានសម្លាប់ដោយលោកស៊ឺង ង៉ុកថាន់ ? តើលោក សម សារី មានកំហុសអ្វី? ឬលោក សម សារី មានមហិច្ឆិតាអ្វីខ្លះ សំរាប់រូបភាពធំនៅប្រទេសកម្ពុជា នាសម័យនោះ? តើមានកត្តាហេតុផលសំខាន់ៗអ្វីខ្លះ ដែលបង្កអោយលោក សម សារី បានស្លាប់នាសម័យកាលចន្លោះឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៧ កន្លងមកនោះ? តើលោក សម រាង្ស៊ី មានអារម្មណ៏និងមានគំនិតយ៉ាងដូចម្តេចចំពោះឪពុករបស់ខ្លួនដែលត្រូវបានសម្លាប់ ដោយលោក ស៊ឺង ង៉ុកថាន់ ជាមន្ត្រីជាន់ខ្ពស់របស់សម្តេចព្រះនរោត្តម សីហនុ នោះ?។ Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000). Face Book (2): Srey Dy (There are more than 1,000 friends). Face Book (3): Nov Srey (there are more than 700 friends) ******** Please let’s note that, the logo of my face book name has the picture of Buddha and also has the picture of national flag which put on my head.
Posted on: Fri, 28 Nov 2014 07:18:00 +0000

Trending Topics



Recently Viewed Topics




© 2015