សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ជាទីគោរព និងជាទីស្រទ្បាញ់! ខ្ញុំបាទ ឌី គន្ធា សូមធ្វើការអំពាវនាវទៅដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយខ្មែរ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកម្ពុជា អោយបានជ្រាបថា៖ ប្រទេសណាក៏ជំពាក់ បំណុលបរទេសដែរ ។ ក៏ប៉ុន្តែនៅប្រទេសរបស់ពួកគេ រដ្ឋាភិបាលរបស់ពួកគេបាន ជំពាក់បំណុលបរទេសពិតមែនក៏ដោយ ក៏ប្រជាពលរដ្ឋរបស់ពួកគេមានជីវភាពសេដ្ឋកិច្ចរីកចំរើន ហើយរដ្ឋាភិបាលប្រទេសរបស់គេមានសេដ្ឋកិច្ចរីកចំរើនផងដែរ។ ក៏ប៉ុន្តែអ្វីដែលចម្លែកនោះ គឺរដ្ឋាភិបាលនៅប្រទេសកម្ពុជា បាន ជំពាក់បំណុលបរទេសជាងប្រាំពាន់លានដុល្លាសហរដ្ឋអាមរិក ពលរដ្ឋខ្មែររាប់សែនគ្រួសារ បានជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជនចំនួនរាប់ពាន់ លានដុល្លាសហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសមួយនេះគឺជាប្រទេសក្រីក្រ ហើយពលរដ្ឋខ្មែរក៏ក្រីក្រ ហើយពលរដ្ឋខ្មែរក៏បានចំណាកស្រុកជាង២លាននាក់ សាច់ញាត្តិគ្រួសារពួកអ្នកមានអំណាចនិងពួកឈ្មួញទុច្ចរិត បានឆក់ប្លន់យកដីលំនៅដ្ឋាននិងដីស្រែចំការរបស់គ្រួសារក្រីក្រជាង៧ពាន់គ្រួសារស្មើនឹងជាង៣ម៉ឺននាក់ កុមារក្រីក្រ និងយុវជនក្រីក្ររាប់សែននាក់បាត់បង់ការសិក្សា យុវជនខ្មែររាប់សែននាក់ គ្មានការងារធ្វើ ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលចំណីអាហារកែច្នៃ នាំចូលពីប្រទេសថៃនិងប្រទេសយួនមកកាន់ប្រទេសកម្ពុជាដោយអាណាធិបតេយ្យ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានកឹបកេងថវិកាពន្ធរដ្ឋនិងថវិកាកម្ចីបរទេសរាប់រយលានដុល្លាសហរដ្ឋអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ អ្នកតំណាងរាស្ត្រ-នាយករដ្ឋមន្ត្រី-ឧបនាយករដ្ឋមន្ត្រី-ទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រី និងចៅក្រមនៅក្នុងស្ថាប័នតុលាការមានថវិកាផ្ទាល់ខ្លួនរាប់រយលានដុល្លាសហរដ្ឋអាមរិក។ សំណួរសួរថា៖ « តើប្រទេសរបស់គេមានស្ថានភាពដូចជាប្រទេសកម្ពុជាដែរឬទេ?» Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000). Face Book (2): Srey Dy (There are more than 1,600 friends). Face Book (3): Nov Srey (there are more than 900 friends) ******** Please let’s note that, the logo of my face book name has the picture of Buddha and also has the picture of national flag which put on my head.
Posted on: Sat, 03 Jan 2015 03:13:37 +0000

Trending Topics



Recently Viewed Topics




© 2015