ស្ដ្រីជនជាតិចិនម្នាក់ - TopicsExpress



          

ស្ដ្រីជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីនាងទទួលរងនូវភាពឈឺចាប់ យ៉ាងខ្លាំងនៅក្នុងពោះ ដោយសារតែក្រពះមានការធ្លុះធ្លាយ។ វេជ្ជបណ្ឌិតបានធ្វើការពិនិត្យ ផ្នែកក្រពះនាងទាំងមូល ដោយសង្កេតឃើញថាមានភាពធ្លុះធ្លាយ ក៏បានសម្រេចចិត្ត ធ្វើការវះកាត់ជូននារីរងគ្រោះ ដែលមានអាយុ ៥៨ឆ្នាំ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីរូបនេះធ្លាប់បានបរិភោគអាហារច្រើន និងផឹកស្រាបៀរមុនពេលរឿងនេះបានកើតឡើង។ ខណៈពេលដែលធ្វើការវះកាត់ ក្រពះរបស់ស្ដ្រីរូបនេះបានបញ្ចេញនូវហ្គាស ធ្វើឲ្យមានអណ្ដាតភ្លើងឆាបឆេះ ក្នុងបន្ទប់វះកាត់ថែមទៀត។ លោកវេជ្ជបណ្ឌិត Wang Hao ដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Nanjing Drum Tower ទីក្រុង Nanjing ប្រទេសចិន បានប្រាប់ថា អណ្ដាតភ្លើងបានឆាបឆេះ បន្ទាប់ពីគ្រូពេទ្យបានយកកាំបិតវះកាត់ វះត្រង់ក្រពះរបស់នាង។ វេជ្ជបណ្ឌិត Hao មានប្រសាសន៍ថា ជាធម្មតា យើងតែងតែឈប់បរិភោគអាហារ ពេលដែលយើងមានអារម្មណ៍ថាឆ្អែត ប៉ុន្តែផឹកគ្រឿងស្រវឹង ខណៈពេលដែលកំពុងតែហូបឆ្អែត ធ្វើឲ្យពួកគេមិនអាចដឹងពី សញ្ញាណរបស់រាងកាយខ្លួនបាន ថាត្រូវការបរិភោគបន្ថែមទៀត ឬក៏យ៉ាងណា រហូតឈានដល់ លើសកំរិត និងបះពាល់ដល់ក្រពះ។ តើប្រិយមិត្តធ្លាប់បានជួបករណីនេះ ពីមុនដែរឬទេ? សូមទស្សនាវីដេអូខាងក្រោម៖
Posted on: Thu, 13 Feb 2014 05:55:44 +0000

Trending Topics



Recently Viewed Topics




© 2015