ស្នេហាតាមការលេងfacebook - TopicsExpress



          

ស្នេហាតាមការលេងfacebook នាំទុក្ខដល់មរណាស្វាមីប្រមឹក ជួបប្រុសស្នេហ៍ថ្មី តាមហេ្វសបុក ប្រពន្ធបែកចិត្ត កាប់សម្លាប់ប្តី ១២ កាំបិតប៉័ងតោ (ថ្ងៃទី 14 សីហា 2013, ម៉ោង 06:26:PM) | ដោយ: ចន្ទ្រា ក- ក ក+ | Print ខេត្តស្វាយរៀង: ស្ត្រីជាប្រពន្ធឈ្មោះ គូ ចាន់ដានី អាយុ ២១ឆ្នាំ ដែលជាឃាតកសម្លាប់ប្តីយ៉ាងសាហាវ បានសារភាពថា បណ្តាលមកពីស្នេហាត្រីកោណ ជួបប្រុសស្នេហ៍ថ្មី តាមហេ្វសបុក ហើយរៀបចំឆាកចោទថា មានមិត្តភក្តិទូរស័ព្ទ ហៅទៅផឹកស៊ី រួចប្លន់សម្លាប់យកចិញ្ចៀនពេជ្រ ១វង់ តម្លៃ ១២០០ ដុល្លារ និងទូរស័ព្ទម៉ាក អាយហ្វូន ១ គ្រឿង តម្លៃជាង ៤០០ ដុល្លារ។ ជនរងគ្រោះ ដែលត្រូវប្រពន្ធសម្លាប់នោះ ឈ្មោះ ស៊ាន ប៉េងស្រ៊ឺ ភេទប្រុស អាយុ ២៧ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុស្ថាបនា លីមីធីត ខេត្តស្វាយរៀង។ ពោលគឺស្ត្រីជាប្រពន្ធ បានកាប់ប្រហារប្តី ១២ កាំបិតប៉័ងតោ ជិតដាច់ក និងឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម។ ស្ត្រីជាប្រពន្ធឈ្មោះ គូ ចាន់ដានី បានសារភាព នៅថ្ងៃទី១៣ និងថ្ងៃទី១៤ខែសីហានេះថា មូលហេតុ ដែលនាំឲ្យរូបគេ ក្លាយទៅជាឃាតកកាប់ប្រហារប្តីខ្លួនឯងនេះ គឺទី១ មកពីបុរសជាប្តី ដើរផឹកស៊ី នៅក្រៅផ្ទះ ស្ទើររាល់ថ្ងៃ ចាប់ពីក្បាលព្រលប់ រហូតដល់កណ្តាលអធ្រាត្រ ឬជិតភ្លឺទើបត្រឡប់មកផ្ទះវិញ ហើយឈ្លោះប្រកែកគ្នា ជេរបញ្ចោរ ឬវាយដំច្រំធាក់លើរាង្គកាយប្រពន្ធ។ ទី២ រូបគេ បានលេងហ្វេសបុក ក៏ជួបប្រុសស្នេហ៍ថ្មី តាមហ្វេសបុក ក៏បាក់ស្រឡាញ់ប្រុសថ្មី ងប់ងល់ លែងមានអារម្មណ៍ស្រឡាញ់ប្តីទៀតហើយ។ នគរបាល បានឲ្យដឹងថា នៅយប់កើតហេតុ ជនរងគ្រោះ បានចេញទៅផឹកស៊ីខាងក្រៅ នៅវេលាម៉ោង ១ រំលងអធ្រាត្រ ក៏មានជម្លោះប្តីប្រពន្ធកើតឡើង។ ប្រពន្ធបានដាក់ថ្នាំងងុយដេកក្នុងទឹក ពេលប្តីផឹកក៏ចាប់ផ្តើមងងុយដេក តែនៅឈ្លោះគ្នា ពេលនោះស្ត្រីជាប្រពន្ធឈ្មោះ គូ ចាន់ដានី អាយុ ២១ឆ្នាំ បានជេរដៀលពូជប្តី ក៏ទេះប្រពន្ធ ១ដៃ ក៏ទាន់ខ្លួនងងុយដេក ពេលម៉ោង ២ យប់ ថ្ងៃទី១០ ខែសីហា ស្ថិតនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ប្រពន្ធបានយកកាំបិតប៉័ងតោ កាប់ទៅលើប្តីចំមួយកាំបិតជិតដាច់ក និង ១១ កាំបិតទៀត ចំក្បាលពីក្រោយដួល នៅក្នុងបន្ទប់ដេក ក្បែរគ្រែដេក។ បន្ទាប់មក ស្ត្រីជាប្រពន្ធ គិតថា ប្តីមិនទាន់ស្លាប់ ក៏យករ៉ឺឡូភ្លើង ដោយឌុយ ឆក់បាតជើងប្តីទាំងសងខាង រហូតប្តីស្លាប់លែងពង្រាស់ ក៏ចាប់អូសប្តីចេញពីក្នុងបន្ទប់មកដាក់មុខផ្ទះ ចម្ងាយ ១ ម៉ែត្រ រួចចូលទៅក្នុងបន្ទប់ កើបឈាមប្តីដាក់ ក្នុងចានដែក យកមកចាក់ពីលើប្តី រៀបឈុតឆាក ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងយកស្បែកជើង កប់ឈាម ដែលហូរក្បែរនោះ រួចយកក្រណាត់ ជូតឈាម ដែលហូរលើឥដ្ឋការ៉ូ ក្នុងផ្ទះ និងក្នុងបន្ទប់ខាងគ្រែ និងយកខ្សែភ្លើង ទៅដោយចោល យកចិញ្ជៀនពេជ្ររបស់ប្តី ដាក់ក្នុងដុំសំឡី ត្របាត្រចៀក ទូរស័ព្ទ យកដាក់ក្នុងថង់ ញាត់លាក់ ក្នុងទឹកស្រះ ក្រោយផ្ទះ សម្លៀកបំពាក់ ធ្វើសកម្មភាពលាក់ទុក ក្នុងកន្ត្រកខោអាវប្រឡាក់ឈាម និងកាំបិត យកទៅលាក់ទុក នៅក្រោយផ្ទះ។ នគរបាល បានបន្តទៀតថា មុនដំបូង សមត្ថកិច្ចបានហៅមិត្តភក្កិរបស់បុរសរងគ្រោះ ពីរនាក់ មកសាកសួរឃាត់ខ្លួនមួយយប់មួយថ្ងៃ ក្រោយមក ពុំមានការពាក់ព័ន្ធ ក៏ដោះលែង ហើយស៊ើបអង្កេតបន្តទៀត ក៏មានការសង្ស័យក្រុមគ្រួសារ ក៏សុំយោបល់ព្រះរាជអាជ្ញាចូលឆែកឆេក្នុងផ្ទះជនរងគ្រោះ ខណៈដែលចូលដល់ក្នុងបន្ទប់ធុំក្លិនឆ្អាបឈាម និងឃើញឈាមប្រឡាក់ជាប់គ្រែ និងកង្ហារ ក្រោយមកឃើញចិញ្ចៀន ទើបឃាតក ព្រមសារភាព កាលពីថ្ងៃទី១៣ ខែសីហា និងថ្ងៃទី១៤សីហា ក៏ឆែកឃើញវត្ថុតាងទាំងអស់ ដូចខាងលើ ពាក់ព័ន្ធនឹងឃាតកម្មនេះ។ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនឃាតកដៃដល់ ទៅតុលាការខេត្តស្វាយរៀង ចាត់ការបន្ត តាមច្បាប់៕ - See more at: cen.kh/localnews/show_detail/22?token=NTdlMzNiYT#sthash.yeZ0BGhK.oKe84bbz.dpuf
Posted on: Thu, 15 Aug 2013 02:58:44 +0000

Trending Topics



Recently Viewed Topics




© 2015