០១ ឧសភា ២០១៤ - - TopicsExpress



          

០១ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 01 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិជាច្រើនរូបផ្សេងទៀត បានចូលរួមពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នវីរៈកម្មករ ដែលត្រូវកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់នៅផ្លូវវែងស្រេង មុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៤ ក្នុងខណៈពេល ដែលកម្មករបានក្រោកឡើងទាមទារប្រាក់ខែគោល ១៦០ដុល្លារ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/ny4egeq) , (tinyurl/llnogbe) ២-បន្ទាប់ពីចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នវីរៈកម្មករ ដែលត្រូវកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់នៅផ្លូវវែងស្រេង លោក សម រង្ស៊ី និងលោក កឹម សុខា រួមជាមួយបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិជាច្រើនរូបផ្សេងទៀត បានទៅចូលរួមទិវាពលកម្មអន្តរជាតិក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/lkaal5b) , (tinyurl/ke2lgz7) ៣-នៅអំឡុងម៉ោង១០ ព្រឹកមិញនេះ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយកម្មករ កម្មការិនី បានបញ្ចប់ការប្រារព្ធទិវាពលកម្មអន្តរជាតិនៅស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ គេសង្កេតឃើញមានកម្លាំងសន្តិសុខខណ្ឌដូនពេញ និងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ប្រដាប់ដោយដំបងដែក និងដំបងឈើ បានបើកការវាយប្រហារមកលើក្រុមយុវជន អ្នកកាសែត និងប្រជាពលរដ្ឋ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mbpqkyp ៤-នៅវេលាម៉ោង ០២ រសៀលថ្ងៃនេះ គណបក្សសង្រេ្គាះជាតិ បានធ្វើសន្និសីទកាសែត ស្តីអំពីការរំលោភច្បាប់ បទបញ្ជា និងនិតិវិធី សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានគណបក្សសង្រេ្គាះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្រេ្គាះជាតិ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/m7okl9r ៥-RFA ៖ អង្គការមិនមែនរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យ រដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាទៅលើកម្មករ និងដោះស្រាយបញ្ហាកម្មករដោយសន្តិវិធី មិនគាបសង្កត់តាមផ្លូវតុលាការ ទម្លាក់ការចោទប្រកាន់ ដោះលែងមនុស្ស ហើយបើកការស៊ើបអង្កេតរកជនប្រព្រឹត្តបាញ់សម្លាប់កម្មករយកមក ផ្ដន្ទាទោសតាមច្បាប់។។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n4ghx6w
Posted on: Thu, 01 May 2014 13:06:07 +0000

Recently Viewed Topics




© 2015