០៦ តុលា ២០១៤ - - TopicsExpress



          

០៦ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 06 Oct. 2014 - Summary of the main news of the day. ១-នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិទាំងអស់គ្នា តាមវប្បធម៌សន្ទនា។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/mpn9k7g) , (tinyurl/m7ktusz) ២-កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋប្រមាណ ៩២សហគមន៍ រួមជាមួយអង្គការសង្គមស៊ីវិលប្រមាណ ២០ បានប្រមូលផ្តុំគ្នានៅតំបន់ដីក្រហមជាប់របងស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ។ ព្រះសង្ឃដែលចេញមុខការពារសិទ្ធិលំនៅដ្ឋាន និងប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី ត្រូវបានអនុញ្ញាតឲ្យឡើងសម្តែងមតិបង្ហាញអំពីទុក្ខកង្វល់ បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានក្រុមអ្នកមានអំណាចប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីរឹបអូសយកដី....វីដេអូ...។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/lrqcjgy) , (tinyurl/qxmerje) , (tinyurl/q5vkutd) ៣-នៅថ្ងៃនេះ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ នៅតែបន្តដឹកនាំប្រជាពលរដ្ឋ និងយុវជន ធ្វើបាតុកម្មប្រឆាំងមន្ត្រីស្ថាន ទូតយួន និងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ឈប់ប្រើប្រាស់ផលិតផលយួន។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/lgcafe2) , (tinyurl/lyfnda7) ៤-RFA៖ សហគមន៍ ជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ២០នាក់ ធ្វើដំណើរមកភ្នំពេញ នៅថ្ងៃអាទិត្យ ទី៥ តុលា ដើម្បីត្រៀមស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញលិខិតជាលាយលក្ខណ៍អក្សរលុបចោលគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹង អារ៉ែងចោល និងប្រែក្លាយអារ៉ែង ជាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ធម្មជាតិ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/pyofac3 ៥-RFA៖ ក្រុមសង្គមស៊ីវិលមួយចំនួននៅក្នុងខេត្តព្រះសីហនុ ស្នើដល់រដ្ឋាភិបាលចែកដីធ្លីដែលបានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុន មួយចំនួននោះ ជូនប្រជាពលរដ្ឋខ្វះដីសង់លំនៅឋាន និងប្រកបរបរកសិកម្មផ្សេងៗ។ អភិបាលខេត្តព្រះសីហនុ អះអាងថា ផ្ទៃដីមួយចំនួនដែលរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុននេះ នឹងត្រូវផ្តល់ជូនពលរដ្ឋខ្វះដីបានប្រើប្រាស់ឡើងវិញ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mv6btsr ៦-ភ្នំពេញប៉ុស្តិ៍៖ ឱសានវាទ មួយ សម្រាប់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យចេញឲ្យអស់ពីគ្រប់វិថី ដែលបានដាក់របាំងទាំងអស់ បានគំរាមកំហែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប៉ះទង្គិចគ្នាទាំងយប់ជាមួយក្រុមប៉ូលិសប្រឆាំងកុបកម្ម ខណៈមេដឹកនាំគាំទ្រក្រុងប៉េកាំងរបស់ក្រុងនេះបានអះអាងថា ពេលនេះសណ្តាប់ធ្នាប់បានប្រឈមនឹងផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ សុវត្ថិភាពសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា វាបានបំផ្លាញមុខមាត់របស់ក្រុងនេះ។ ព័ត៌មានលម្អិតសូមចុច៖ឮ tinyurl/mzvdtbu
Posted on: Mon, 06 Oct 2014 12:31:34 +0000

Trending Topics



Recently Viewed Topics




© 2015