០៦ ឧសភា ២០១៤ - - TopicsExpress



          

០៦ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 06 May 2014 - Summary of the main news of the day. ១-នៅថ្ងៃនេះ លោក សម រង្ស៊ី និងលោក កឹម សុខា បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃំុ សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងស្រុក-ខណ្ឌ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង និងខេត្ដពោធិ៍សាត់។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/nvjrgnn) ២-តាំងពីម៉ោង ៦ព្រឹក ថ្ងៃនេះ ប៉ូលិសបានបិទផ្លូវគ្រប់ទិសទីនៅជំុវិញបរិវេណតុលាការសាលាដំបូងរាជធានីភ្នំពេញជិតស្តាតអូឡាំពិច។ ការបិទផ្លូវនេះធ្វើឡើងដើម្បីរារាំងមិនឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃទៅប្រមូលផ្តំុនៅមុខអាគារតុលាការ ដើម្បីស្រែកបញ្ចេញមតិ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/lomlehb ៣-RFA៖ អ្នកភូមិនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ចោទប្រកាន់អាជ្ញាធរ ស្រុកនេះថា មិនអើពើសកម្មភាពវៀតណាម មកបោះបង្គោលចូលដីស្រែចម្ការរបស់ប្រជាពលរដ្ឋតាមជាយដែនកម្ពុជា វៀតណាម។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/lctu9vu ៤-ភ្នំពេញប៉ុស្ដិ៍៖ អង្គការក្រៅរដ្ឋាភិបាលមួយបានចោទថា មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបដិសេធមិនទទួលយកលិខិតដែល ដាក់ស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ដើម្បីបញ្ឈប់សកម្មភាពកាប់ ទិញ និងដឹកជញ្ជូនឈើខុសច្បាប់ចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ចកាលពីថ្ងៃចន្ទ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/plxxxso ៥-RFA ៖ ប្រជាពលរដ្ឋមានលំនៅឋានជាប់មាត់ទន្លេក្នុងខេត្តកណ្ដាល ព្រួយបារម្ភពីសុវត្ថិភាព ផ្ទះសម្បែងរបស់ខ្លួន ដោយសារសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន ហេរ៉ូឃីង ច្រើនគ្រឿងបានធ្វើសកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃនៅក្នុងមូលដ្ឋាន នេះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/paobpv4 ៦-RFA៖ ប្រទេសកម្ពុជា បានផ្លាស់ប្ដូររបបគ្រប់គ្រងថ្មីនៅក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហមដួលរលំ ដែលរបបនេះមនុស្សនៅទូទាំងសាកលលោកបានស្គាល់ថា ជារបបផ្ដាច់ការ កាប់សម្លាប់ និងរំលោភសិទ្ធិមនុស្ស។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/nxttv7b
Posted on: Tue, 06 May 2014 13:25:18 +0000

© 2015