០៧ ឧសភា ២០១៤ - - TopicsExpress



          

០៧ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 07 May 2014 - Summary of the main news of the day. ១-នៅថ្ងៃនេះ លោក សម រង្ស៊ី និងលោក កឹម សុខា បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃំុ សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងស្រុក-ខណ្ឌ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/ofzerq6) , (tinyurl/knexc3q) , (tinyurl/oqtxkfg) ២-នៅរសៀលថ្ងៃនេះ ក្បួនដង្ហែរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងស្រុក ខណ្ឌ គេសង្កេតឃើញមានប្រជាពលរដ្ឋដ៏ច្រើនកុះករ ជាពិសេសយុវជន បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ បើទោះបីជាក្បួនដង្ហែរនេះមិនបានដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ដោយ។ ព័ត៌មានលម្អិតសូមចុច៖ ៣-VOD៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃអង្គារម្សិលមិញ ប្រកាសលុបចោលបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលហាមគណបក្សនយោបាយហែក្បួនឃោសនា និងជួបជុំនៅតាមទីសាធារណៈនោះ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21212 ៤-RFA ៖ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ឲ្យដឹងថា គេនឹងដាក់ពាក្យប្ដឹងទៅតុលាការក្នុងពេលឆាប់ៗ ពីករណីកងសន្តិសុខវាយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ម្នាក់រងរបួសធ្ងន់នោះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/m7l6zdb ៥-VOD៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើសារពេលឃោសនាបោះឆ្នោតអាណត្តិទី៥ថា បើស្រលាញ់ បើអាណិត បើចូលចិត្តហ៊ុនសែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21210
Posted on: Wed, 07 May 2014 13:16:34 +0000

Trending Topics



Recently Viewed Topics




© 2015