០៩ ឧសភា ២០១៤ - - TopicsExpress



          

០៩ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 09 May 2014 - Summary of the main news of the day. ១-កាលពីម៉ោង ៩ព្រឹកមិញនេះ លោក សម រង្សុី និងលោក កឹម សុខាបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងស្រុក ខណ្ឌ នៅទីរួមខេត្តព្រះវិហារ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/lptukra) , (tinyurl/ow9aobk) ២-VOD៖ តុលាការកំពូល តម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចមិនឲ្យ លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំ២០នាក់ផ្សេងទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសនុ្ន ព្រោះតែសវនាការកំពុងដំណើរការ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21262 ៣-RFA៖ មេដឹកនាំសហជីពកម្មកររំពឹងថា សមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងលើកយកបញ្ហាដែលកំពុងកើតមានដ៏ចម្រូងចម្រាសប្រឆាំងកម្មករ ដាក់ជូនរដ្ឋាភិបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងការពិចារណាដាក់សម្ពាធ និងហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l5epqv8 ៤-VOD៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះហិង្សា និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសារលោក លី ស្រ៊ាខេង និងគ្រួសារពីរទៀតដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់គ្រួសារជនរងគ្រោះ។។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21254 ៥-RFA៖ កម្មករនៅរោងចក្រផលិតស្រាបៀអង្គរជាច្រើនរយនាក់ នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ ទាមទារអោយក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលគោលទៅអោយកម្មករផ្នែកជាង និងកម្មករចូលថ្មី អោយបាន១៥០ដុល្លារ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/q52zev2 ៦-VOD៖ ពលរដ្ឋរងគ្រោះនៅឃុំតានួន ស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា ក្រុមហ៊ុនចិន ឈ្មោះយូញៀនឌីវើលុបភឺមែនគ្រុប (Union Development Group CO.LTD) នៅព្រឹកថ្ងៃសុក្រនេះ បានបណ្តេញប្រជាពលរដ្ឋមិនឲ្យធ្វើស្រែលើដីមានទំនាស់ជាថ្មីទៀត ខណៈអាជ្ញាធរខេត្តមិនទាន់ដោះស្រាយសំណងសមរម្យដល់ពលរដ្ឋនៅឡើយ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21267 ៧-RFA៖ ប្រជាពលរដ្ឋ និងមន្ត្រីសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ ចុះស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នៅឃុំរកាត និងឃុំសំរោង នៃស្រុកភ្នំក្រវាញ នៅថ្ងៃទី៨ ខែឧសភា។ ការស៊ើបអង្កេតនេះរកឃើញថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីខេត្តកំពត កំពង់ស្ពឺ និងពោធិ៍សាត់ កំពុងតែបោះតង់ស្នាក់នៅ និងធ្វើសកម្មភាពកាប់ឈើយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីឃុំទាំងពីរ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kanwbhh
Posted on: Fri, 09 May 2014 12:42:53 +0000

Trending Topics



Recently Viewed Topics




© 2015