១៦ សីហា ២០១៤ - - TopicsExpress



          

១៦ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 16 August 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមប្រឹក្សា ឃំុសង្កាត់ ស្រុកខណ្ឌ ក្នុងខេត្ដកំពង់ចាម។ ថ្លែងក្នុងពិធីនេះ លោក កឹម សុខា បានអំពាវនាវ អោយសមាជិកក្រុមប្រឹក្សាទាំងអស់ ពង្រឹងសមត្ថភាពខ្លួនឯង និង រក្សាគោលជំហររួបរួម សាមគ្គីគ្នា ដើម្បីត្រៀមខ្លួនដឹកនាំប្រទេស។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/nd6tb6z ២-កាលពីម្សិលមិញនេះ តំណាងជនរងគ្រោះមកពីខេត្តក្រចេះ ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី បានដាក់ញ្ញត្តិស្នើសុំឲ្យសមាជិកសភាគណបក្សសង្គ្រោះជាតិ ជួយដោះស្រាយបញ្ហាដីធ្លី ក្នុងខណៈដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំប្រតិភូតំណាងរាស្ត្រ ចុះសួរសុខទុក្ខពួកគាត់ដល់វត្តសាមគ្គីរង្ស៊ី។ ៣-RFA៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការដុតទង់ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាចជារឿងអសីលធម៌ ប៉ុន្តែវាក៏មិនមែនជារឿងចម្លែកដែលមិនធ្លាប់កើតឡើងនៅលើពិភពលោក នោះដែរ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kphbzno ៤-The Cambodia Herald៖ ប្រជាពលរដ្ឋខ្មែរតិចជាង ៣០% បន្តរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលពួកគេអាចរកប្រាក់ចំណូលតិចជាង ១ដុល្លារក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់។ ភាគរយនៃអ្នកក្រីក្រ មាននៅចន្លោះពី ២០% ទៅ ៣០% ខណៈដែលប្រជាពលរដ្ឋប្រមាណពី ៣០% ទៅ ៤០% ត្រូវបានចាត់ចូលជាថ្នាក់កណ្តាល ដែលមានជីវភាពមធ្យម។ រីឯប្រជាពលរដ្ឋ ៥%ប៉ុណ្ណោះ ត្រូវចាត់ទុកថាជាអ្នកដែលមានជីវភាពធូរធារ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l6dk275 ៥-VOD៖ មន្ត្រីសាលារាជធានីភ្នំពេញព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះបណ្តាញចលនាមាតា ធម្មជាតិ ដែលគ្រោងនឹងជិះកង់ផ្សព្វផ្សាយ នៅជុំវិញរាជធានី នៅថ្ងៃស្អែកនេះ ដើម្បីអំពាវនាវឲ្យមានការថែរក្សាព្រៃធម្មជាតិនៅតំបន់អារ៉ែង។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mk6vcwf
Posted on: Sat, 16 Aug 2014 16:27:14 +0000

Trending Topics



"stbody" style="min-height:30px;">
Cu greu ne-am putea imagina ceva mai nepotrivit decat un grup de
SGY030 Fashion Sunglasses from LZ New York with Hand-Inlaid,

Recently Viewed Topics




© 2015