១៧ ឧសភា ២០១៤ - - TopicsExpress



          

១៧ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 17 May 2014 - Summary of the main news of the day. ១-នៅរសៀលថ្ងៃនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអញ្ជើញចូលរួមពិធីបុណ្យសពវីរៈកម្មករឈ្មោះ មួន សុខមាន ដែលបានទទួលមរណភាព កាលពីម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា នេះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/keu9deu ២-RFA៖ ការព្យាករលើផលកសិកម្មនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ ២០១៤ នេះបង្ហាញថា ទិន្នផលពោត សណ្ដែក និងស្រូវក្នុងឆ្នាំនេះ នឹងបានល្អបង្គួរ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/k2t6m6d ៣-VOD៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រីជូឡុង ស៊ូម៉ារ៉ា លោកស្រីមូរ សុខហួរ និងកញ្ញាកឹម មនោវិទ្យា នៅព្រឹកថ្ងៃសៅរ៍នេះ ដឹកនាំស្ត្រីជនជាតិភូមា៨នាក់ ដែលធ្វើការលើបញ្ហាសង្គមស៊ីវិល និងស្ត្រី ទៅមើលស្ថានភាពនៅទីលានប្រជាធិបតេយ្យ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21455 ៤-នៅក្នុងក្បួនដង្ហែរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត នៅរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញនេះ មានយុវជន យុវតី រាប់សែននាក់ បានចូលរួមក្បួនដង្ហែរនេះ ភ្ជាប់ដោយឆន្ទៈយ៉ាងរឹងម៉ាំងមោះមុតទាមទារឲ្យមានការផ្លាស់ប្តូរ ទោះបីនេះជាក្បួនដង្ហែរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និង ស្រុក ខណ្ឌ ដែលជាការបោះឆ្នោតអសកល។ ហើយអ្នកដែលមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី១៨ ស្អែកនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ ៥-RFA៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងរៀបចំវេទិកាជួបជុំសមាជិកប្រមាណ ៤០នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។ ប៉ុន្តែ គម្រោងនោះពុំត្រូវអាជ្ញាធរអនុ ញ្ញាតឡើយ ដោយសំអាងថា ត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mynqomc ៦-RFA៖ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ រាប់រយនាក់ តំណាងឲ្យពលរដ្ឋជាង ៤០០គ្រួសារ បានឡើងមកទីក្រុងភ្នំពេញ ហែក្បួនដាក់ញត្តិជូនស្ថានទូតបរទេសនានា ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន ប៉ិញ ភឿក ២ របស់វៀតណាម ឲ្យបញ្ឈប់សកម្មភាពប្រើគ្រឿងចក្ររំលោភលំនៅឋាន និងដីកសិកម្មរបស់ពួកគាត់។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kp5wujv ៧-គណៈកម្មការពិសេស ដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ដើម្បីដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងប្រជាពលរដ្ឋ ៥២គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ជាមួយនិងប្រពន្ធរបស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មិនអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ដោយអះអាងថា ប្រជាពលរដ្ឋទាំងនោះទាមទារសំណងខ្ពស់ពេក ហើយជម្រុញឲ្យដោះស្រាយតាមប្រព័ន្ធតុលាការ។ លោកស្រី ដោក សុធា អភិបាលរងខេត្តកំពង់ឆ្នាំង ដែលជាប្រធានគណៈកម្មការពិសេសនេះ បានលើកឡើងថា ប្រជាពលរដ្ឋ ៣៥គ្រួសារ បានទទួលសំណងទូទាត់ប្រមាណ ១២៥០ ដុល្លារ និង ១៥០០ដុល្លារ ពីក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ (KDC International) របស់លោកស្រី ជា ខេង ប្រពន្ធលោក ស៊ុយ សែម បន្ទាប់ពីជំនួបចរចា កាលពីសប្តាហ៍មុន។ ៨-ភ្នំពេញប៉ុស្ដិ៍៖ លោក លី យ៉ុងផាត់ ពាណិជ្ជករលេចធ្លោ ដែលជាព្រឹទ្ធសមាជិក គណបក្សប្រជាជន មានការភ្ញាក់ផ្អើល កាលពីម្សិលមិញចំពោះការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានធ្វើការព្រមានរូបលោក ដោយចោទប្រកាន់ថា បានធ្វើឲ្យប្រជាពលរដ្ឋ នៅ ខេត្តកោះកុង រងទុក្ខ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mdp2gb9 ៩-VOA៖ លោក Narendra Modi នៃគណបក្សប្រឆាំងនៅប្រទេសឥណ្ឌាគឺគណបក្ស Bharatiya Janata Party(BJP) នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងពេលខាងមុខនេះរបស់ប្រទេសឥណ្ឌា ក្រោយពីការបោះឆ្នោតកន្លងមកនេះ ដែលបង្ហាញលទ្ធផលថា គណបក្សរបស់លោកមានការគាំទ្រនាំមុខគេ ដោយបានឈ្នះភ្លូកទឹកភ្លូកដី។ ព័ត៌មានលម្អិតសូមចុច៖tinyurl/llqvqod
Posted on: Sat, 17 May 2014 13:19:32 +0000

Trending Topics



Recently Viewed Topics




© 2015