២នាក់ស្លាប់ - TopicsExpress



          

២នាក់ស្លាប់ ដោយសារជក់មើល World Cup អត់ដេកអត់ពួនរាល់យប់ជាប់ៗគ្នា អ្នកគាំទ្របាល់ទាត់ជនជាតិចិនពីរនាក់បានកើតខ្យល់ស្លាប់ បន្ទាប់ពីតាមដានមើលការផ្សាយផ្ទាល់ World Cup 2014 អត់ដេកអត់ពួនប៉ុន្មានយប់ជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មានផ្លូវការចិនមួយរាយការណ៍នៅថ្ងៃអង្គារនេះ។ បុរសវ័យ ២៥ ឆ្នាំម្នាក់ត្រូវគេឃើញដេកស្លាប់នៅមុខកុំព្យូទ័រខ្លួននៅម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ នៅទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន។ The Daily Mail បានរាយការណ៍ថា ជនរងគ្រោះបានតាមដានមើលការប្រកួតគ្នារវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងហុល្លង់។ នៅទីក្រុង Shenyang អតីតកីឡាករបាល់ទាត់ម្នាក់ផ្សេងទៀត ក៏ស្លាប់ដែរ ដោយសារគាំងបេះដូងនៅថ្ងៃសៅរ៍ បន្ទាប់អត់ងងុយមើលការប្រកួតរវាងក្រុមអេស្ប៉ាញ និងហុល្លង់ដែរ។ នេះបើយោងតាមសារព័ត៌មានពេល Shenyang Evening។ ការផ្សាយបន្តផ្ទាល់ World Cup ធ្វើឡើងនៅចិនចំពេលពាក់កណ្ដាលអធ្រាត្រ ម៉ោង ៣ ទៀបភ្លឺ និងម៉ោង ៦ ព្រឹក ៕
Posted on: Tue, 17 Jun 2014 13:09:13 +0000

Trending Topics



Recently Viewed Topics




© 2015