២៨ ឧសភា ២០១៤ - - TopicsExpress



          

២៨ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 28 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញលោក សម រង្ស៊ី និងលោក កឹម សុខា បានចូលរួមពិធីជួបសំណេះ សំណាល ជា មួយ សកម្មជនគណបក្សសង្រេ្គាះជាតិ និងប្រជាពលរដ្ឋ នៅទីរួមខេត្តស្ទឹងត្រែង។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/k8mtcmy ២-នៅថ្ងៃនេះក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានសេចក្តីប្រកាសមួយ ដោយសម្រេចថា មិនចូលប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្អែកនេះ ក្នុងការផ្តល់យោបល់ និងអនុម័តអត្ថបទច្បាប់មួយចំនួន ដែលបញ្ជូនដោយរដ្ឋសភាឯកបក្ស។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n96uqvl ៣-VOD៖ នៅថ្ងៃទី២២ខែឧសភា យោធាថៃដែលដឹកនាំដោយអគ្គមេបញ្ជាការលោកប្រា យុទ្ធចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ ដើម្បីគ្រប់គ្រងស្ថានការណ៍នយោបាយ ស្តារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឈានដល់ការរៀបចំការបោះឆ្នោតជាថ្មី ទើបប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21755 ៤-ការសែតភ្នំពេញប៉ុស្តិ៍៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងចំពោះមុខអ្នកគាំទ្ររាប់រយនាក់នៅខេត្តរតនគីរី និងមណ្ឌលគីរី កាលពីម្សិលមិញថា រដ្ឋាភិបាលបានផ្តល់ដីរាប់ពាន់ហិចតាដល់ក្រុមហ៊ុនឯកជន ដែលម្ចាស់មានឈ្មោះជាខ្មែរ ប៉ុន្តែការពិតជាជនជាតិយួនសុទ្ធសាធ។ មេដឹកនាំប្រឆាំងរូបនេះបានថ្លែងថា ក្រុមហ៊ុនបានអនុញ្ញាតឲ្យជនជាតិវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកធ្វើអាណានិគមលើទឹកដីភាគឥសាន លោកបានបញ្ជាក់ថា ការធ្វើអាណានិគមមិនមែនដូចជនអន្តោប្រវេសន៍ទេ ធ្វើអាណានិគម គឺបម្រើផែនការនយោបាយដើម្បីយកទឹកដីពីប្រទេសជិតខាង។ ជនជាតិវៀតណាមទាំងនេះនៅថ្ងៃអនាគតនឹងបោះឆ្នោតផ្តាច់ទឹកដីកម្ពុជាទៅឲ្យប្រទេសវៀតណាមជាមិនខាន។ ៥-VOD៖ អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Surya P. Subedi) ស្នើឲ្យរដ្ឋាភិបាលកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ចំនួន៣ ទាក់ទងនឹងប្រព័ន្ធតុលាការ ដើម្បីធានាថាច្បាប់នេះគោរពតាមបទដ្ឋានអន្តរជាតិ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21752 ៦-RFA៖ សហជីពអន្តរជាតិ និងក្រុមអ្នកបញ្ជាទិញព្រមានថា កម្ពុជា អាចនឹងមានផលអាក្រក់នៅពេលខាងមុខ ប្រសិនបើគាបសង្កត់កម្មករ ការចាប់កម្មករឃុំនៅតែបន្តកើតមាន ហើយមិនព្រមដោះស្រាយដូចពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kxv6wn2 ៧-VOD៖ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅព្រឹកថ្ងៃពុធនេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាល និងអភិបាលរងខណ្ឌដូនពេញ ពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមកលើអ្នកយកព័ត៌មានVOD។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21751 ៨-RFA៖ មេឃុំនៅឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ដាក់ពាក្យប្ដឹងកងទ័ពជើងទឹកលេខ៣១ បំពានដីអ្នកស្រុក ដែលមានប្លង់កម្មសិទ្ធ ជាង៦០គ្រួសារ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mkrdbc9 ៩-ភ្នំពេញប៉ុស្តិ៍៖ មហាសេដ្ឋីសូកូឡា លោក Petro Poroshenkoបាន ប្រកាសខ្លួនឯងថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនពីថ្ងៃអាទិត្យ និងបានប្តេជ្ញាថា នឹងបញ្ចប់ជម្លោះនៅក្នុងប្រទេសរបស់លោកបន្ទាប់ពីលទ្ធផលសាកសួរអ្នក បោះឆ្នោត បានបង្ហាញថាលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ ក្នុងសំឡេងភាគច្រើន ដាច់ខាត។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/lcf74bc
Posted on: Wed, 28 May 2014 12:32:34 +0000

© 2015