10 Useful Tips to save Android phone battery : ១. បិទ - TopicsExpress



          

10 Useful Tips to save Android phone battery : ១. បិទ 4G នៅត្រង់ Mobile Data៖ ការបើកបណ្ដាញ 4G ចោលក៏ជាផ្នែកមួយធ្វើឱ្យទូរសព្ទប្រើប្រាស់ថាមពលច្រើនផងដែរ។ វាមិនចំណាយពេលយូរអីនោះទេ គ្រាន់តែបើកឬបិទមុខងារ 4G នោះ។ សម្រាប់ប្រិយមិត្តដែលមាន Smartphone ទំនើបនឹងអាចចូលទៅបិទបើកតាម Quick Settings បាន។ បញ្ជាក់៖ ក្នុងការរើសយក WCDMA/GSM (auto connect) នោះនឹងធ្វើឱ្យទូរសព្ទប្ដូរទៅមករវាង 2G ទៅដល់ 4G អាស្រ័យតាមតំបន់សេវា។ ចំណែក WCDMA only គឺមានន័យថា រវាងសេវា 3G និង 4G មានការផ្លាស់ប្ដូរទៅមកអាស្រ័យតាមតំបន់ដែរ។ ឯ GSM only ប្រើតែ 2G ប៉ុណ្ណោះ។ អ្នកអាចគិតចំណុចមួយចំនួន មុននឹងសម្រេចបើក 4G ចោល៖ - តើតំបន់របស់អ្នកមានប្រព័ន្ធបណ្ដាញ 4G ឬទេ ឬក្រុមហ៊ុនទូរសព្ទដែលអ្នកប្រើគាំទ្រដល់ 4G ហើយឬនៅ? ប្រសិនមិនទាន់ support ដល់ផង ទោះបីអ្នកបើក 4G ក៏អត់ប្រយោជន៍ដែរ។ - តើចាំបាច់ប្រើអ៊ីនធឺណិតល្បឿនលឿនឬទេ ឧទាហរណ៍មានបើកមើល youtube ឬសេវាកម្មចែករំលែកវីដេអូផ្សេងៗឬទេ? ជាធម្មតាហាក់ពុំសូវចាំបាច់ប្រើដល់ 4G ទេប្រសិនប្រើគ្រាន់តែឆែកមើលគេហទំព័រនោះ។ - តើឧស្សាហ៍ធ្វើដំណើរផ្លាស់ប្ដូរតំបន់ដែលមាន 4G និង 2G-3G ញឹកញាប់ឬទេ? ប្រសិនដូច្នេះ អ្នកគួរបិទ (WCDMA only) រង់ចាំដល់តំបន់គាំទ្រ សិនទើបបើក ជាការល្អ។ ២. បិទសេវាអ៊ីនធឺណិត (Mobile Data) នៅពេលឈប់ប្រើអ៊ីនធឺណិត៖ ពុំជារឿងថ្មីអីនោះទេ ក្នុងការបិទ Mobile Data ប្រសិនលែងត្រូវការប្រើអ៊ីនធឺណិតនោះ។ មិនចាំបាច់និយាយដល់ការបើកអ៊ីនធឺណិតចោលធ្វើឱ្យស៊ីថ្មនោះទេ សូម្បីតែបើកមុខងារណាមួយក៏ធ្វើឱ្យតម្រូវការថាមពលកាន់តែច្រើន ដូច្នេះនឹងធ្វើឱ្យទូរសព្ទឆាប់អស់ថ្មមិនខាន។ ៣. បិទ GPS៖ ប្រសិនកម្រប្រើមុខងារស្វែងរកទីតាំង ដូច្នេះគួរតែបិទចោល បើទោះប្រើក៏មិនដែលថា ប្រិយមិត្តត្រូវការមុខងារបង្ហាញផ្លូវគ្រប់ពេលនោះដែរ។ ៤.បិទ Bluetooth៖ កុំមិនស្រាលចំណុចនេះ ព្រោះក៏អាចជួយសន្សំសំចៃថ្មផងដែរ។ បើមិនត្រូវការផ្ទេរឯកសារទេនោះ គួរណាស់តែបិទ។ ៥. បិទ (Close) កម្មវិធីដែលប្រើរួច៖ ដូចតែ iPhone ដែរទេ ព្រោះរាល់ទូរសព្ទក្រោយពីបើក app ប្រើរួច នោះនឹងដំណើរការជាប់នៅ background។ ដូច្នេះត្រូវបិទឱ្យដាច់ ដើម្បីជៀសវាងស៊ីថ្មឥតប្រយោជន៍។ ជាទូទៅនៅពេលប្រើកម្មវិធីអស់ចិត្ត ចង់ចាកចេញវិញ ប្រាកដជាចុចលើប៊ូតុងថយក្រោយ (Back) ឬអ្នកខ្លះចុចលើប៊ូតុង Home តែម្ដង។ អ្នកមាន Smartphone ប្រើភាគច្រើនគិតថា បើដូច្នេះគេអាចប្រើវិធីសាស្ត្រចុចលើប៊ូតុង Home ឱ្យជាប់ នោះនឹងបង្ហាញបញ្ជី app ដែលបានបើកប្រើមុនៗ (Recent Apps Menu) រួច close ដោយអូសផ្ដាច់ជាការស្រេច។ ទោះជាយ៉ាងណា របៀបនេះ គឺមិនសុទ្ធតែអាចបិទផ្ដាច់ app ទាំងអស់ឡើយ។ របៀបបិទកម្មវិធីឱ្យដាច់ សូមចូលទៅ Settings → Application manager រួចចូលទៅ app ណាដែលអ្នកចង់បិទមិនឱ្យដំណើរការ និងចុចលើប៊ូតុង Force stop ជាការស្រេច។ អ្នកក៏អាចប្រើកម្មវិធីបន្ថែមដែលមានមុខងារបិទដំណើរការកម្មវិធី ដូចជាកម្មវិធី Super Task Killer Free ជាដើម។ ដើម្បីទាញយក សូមចុចត្រង់នេះ … ៦. បិទកម្មវិធីដែល standby ជាប់ភាគច្រើនមានលើបណ្ដាញសង្គម និងសេវាកម្មអ៊ីមែល៖ ធម្មតាកម្មវិធីទាំងនេះតែងដំណើរការជាប់ជានិច្ច ទោះបីអ្នកបិទរួចហើយក៏ដោយ។ ប្រភេទ app ស្ទើរតែទាំងអស់នឹងដំណើរការដោយស្វ័យប្រវត្តិ ដូច្នេះទោះបីអ្នក restart ម្ដងហើយក៏នៅតែដំណើរការវិញ។ ដោយសារតែបែបនេះ កម្មវិធីនឹងដាស់តឿនដោយបង្ហាញសារ notification ក៏ដូចជាសំឡេងដល់អ្នកប្រើបានដឹងនៅពេលមានសារ ឬ អ៊ីមែលផ្ញើចូល។ ចំណុចនេះ ប្រហែលប្រិយមិត្តមួយចំនួនមិនអនុវត្តតាមឡើយ ព្រោះ ងាយស្រួលបានដឹងភ្លាមៗថា friend អ្នកផ្ញើអ្វីមកអ្នក។ ទោះជាយ៉ាងណា ព្យាយាមបិទនូវកម្មវិធីបណ្ដាញសង្គមណាដែលមិនប្រើ។ ៧. កុំប្រើ Facebook app តែបើកប្រើតាម browser ទូរសព្ទជំនួសវិញ៖ ដូចបានរៀបរាប់ក្នុងចំណុចទី៦ អីចឹង។ ដំឡើងប្រើ social network app នៅលើទូរសព្ទនឹងធ្វើឱ្យទូរសព្ទមានតម្រូវការថាមពលកាន់តែច្រើនដែលបណ្ដាលឱ្យឆាប់អស់ថ្មបាន។ លើកយកបណ្ដាញសង្គម Facebook មកធ្វើជាឧទាហរណ៍ អ្នកមិនចាំបាច់ដំឡើង app ក៏បាន ដោយគ្រាន់តែបើកតាម mobile website ជំនួសក៏បាន។ ទោះជាយ៉ាងណា ចំណុចនេះអាចមិនត្រូវបានប្រើច្រើនឡើយដោយសារ Facebook app ជួយឱ្យអ្នកប្រើងាយស្រួល chat និងឆែកមើល news feed បានរហ័ស។ ៨. រក្សាកម្រិតពន្លឺអេក្រង់សមស្របតាមទីកន្លែង៖ ជាការសន្សំសំចៃថ្មបានមួយចំណែកដែរតាមរយៈការចេះកំណត់ពន្លឺតាមតម្រូវការ និងទីតាំង។ សង្កេតឃើញអ្នកប្រើ Smart device មួយចំនួនមិនបានខ្វល់ខ្វាយពីពន្លឺអេក្រង់សោះ។ នៅកណ្ដាលថ្ងៃចាំងពន្លឺខ្លាំងពិបាកមើល បើកពន្លឺកប់ៗមិនថាអីទេ តែនៅទីងងឹត ឬយប់ឡើងហើយនៅមិនព្រមបន្ថយពន្លឺទៀត។ ធ្វើដូច្នេះមិនត្រឹមស៊ីថ្មទេ តែថែមទាំងអាចឆាប់ប៉ះពាល់ដល់ភ្នែកក៏ថាបាន ព្រោះជះពន្លឺខ្លាំងពេក។ Android device ទំនើបៗភាគច្រើនតែងមានរបារខាងលើសម្រាប់ចូលកំណត់ពន្លឺស្រាប់ៗ។ អ្នកក៏អាចប្រើកម្មវិធីជំនួយ ងាយស្រួលចូលកំណត់បានរហ័ស ដូចជា Quick Settings ជាដើម។ ៩. បិទទូរសព្ទ (Android device) (Turn Off) ម្ដងក្នុងមួយសប្ដាហ៍៖ គ្រាន់តែចុចប៊ូតុងខាងលើដើម្បីចាក់សោរយៈពេលតែមួយភ្លែតប៉ុណ្ណោះ ចង់បើកប្រើវិញយ៉ាងរហ័សអូសតែមួយខ្វាច់ចេញភ្លាម តែទន្ទឹមនោះកម្មវិធីព្រមទាំង service មួយចំនួនដែលអ្នកបើកប្រើមុនៗនៅតែពុំទាន់ត្រូវបានបិទទាំងស្រុងឡើយ។ ដោយឡែកប្រសិនអ្នកបិទទូរសព្ទ (Turn Off) វិញគឺអាចបិទចោលរាល់ service ក៏ដូចជាកម្មវិធីទាំងស្រុងបាន។ ១០ បិទ Auto-Brightness៖ ពុំមានអ្វីចម្លែកទេ ដែលគ្រាន់តែបិទ Auto-Brightness ក៏ អាចជួយសន្សំសំចៃថ្មបានដែរនោះ ព្រោះថា នៅពេលអ្នកបើកមុខងារនេះ នោះ sensor តូចដែលបំពាក់នៅលើទូរសព្ទត្រូវដំណើរការជាប់រហូត ដើម្បីត្រួតពិនិត្យ និងកម្រិតពន្លឺឱ្យស័ក្ដិសមតាមទីកន្លែង។ ឧទាហរណ៍ការបិទ Automatic brightness នៅលើ Galaxy S III ដែលប្រើ Android 4.3។ ដើម្បីបិទសូមចូលទៅ Settings → My device tab → Display → Brightness រួចដកធីក (uptick) លើ Automatic brightness ជាការស្រេច។ តែអ្នកក៏អាចបិទតាមរបារផ្នែកខាងលើបានផងដែរ ដោយអូសពីលើចុះក្រោម រួចដកធីកត្រង់ Auto ជាការស្រេច។ => news.sabay.kh/articles/693089
Posted on: Fri, 11 Apr 2014 02:00:00 +0000

Trending Topics



v>
cashadvancd.appspot/loan-forgiveness-for-teachers-in-texas.html
Esiste una grande differenza tra una persona normale ed una
1997 civic for sale has a clean title its a 5 speed shifts like

Recently Viewed Topics




© 2015