Japan and Cambodia will establish a working group to study - TopicsExpress



          

Japan and Cambodia will establish a working group to study and implement strategies to increase the trade Ambassador Yuji Kumamaru discussed with Minister Sun strategies for trade development and the creation of a working group to study and execute the strategies to increase in trade volumes between the two countries. On July 25, 2014 at the Ministry of Commerce, H.E. Sun Chanthol, Senior Minister, Minister of Commerce met with H.E. Yuji Kumamaru, Ambassador of Japan to Cambodia and accompanied by Mr. Yoshihito Katsuo, First Secretary in charge of Trade of the Embassy of Japan. Minister Sun expressed his appreciation of the presence of Japanese companies in Cambodia and thanked to the Ambassador for his assistance in arranging visits of Japanese delegations to Cambodia. Minister Sun informed the Ambassador that the government wishes to attract investment from Japan in agriculture, food processing, and light manufacturing sectors Minister Sun expressed his support towards the creation of a working group that Cambodian and Japanese business people, as well as investors, can actively participate in with the goal of increasing trade between Japan and Cambodia. The Ministry of Commerce, would play an active role as facilitator to ensure a fruitful business matching between Japanese and Cambodian companies. ជប៉ុន និងកម្ពុជា នឹងបង្កើតក្រុ មការងារមួយដើម្បី សិក្សា និងអនុវត្តយុទ្ធសាស្រ្ត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានពិភាក្សាការងារ ជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពីយុទ្ធសាស្រ្ត អភិវឌ្ឍន៍ពាណិជ្ជកម្ម និងការបង្កើតក្រុ មការងារមួយដើម្បី សិក្សា និងអនុវត្តយុទ្ធសាស្រ្ត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ការពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងពាណិជ្ជកម្មរវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដោយមានការអមដំណើរ ពីលោក Yoshihito Katsuo លេខាទីមួយ ទទួលបន្ទុកពាណិជ្ជកម្ម នៃស្ថានទូតជប៉ុន។ ក្នងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះវត្តមានរបស់ក្រុម ហ៊ុនជប៉ុន នៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានជួយរៀបចំ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូជប៉ុន មកកាន់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូត ថា រដ្ឋាភិបាល មានបំណងទាក់ទាញការ វិនិយោគពីប្រទេសជប៉ុនលើ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យឧស្សាហកម្មធុន ស្រាល។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការគាំទ្រ របស់ខ្លួនចំពោះការបង្កើត ក្រុមការងារមួយ ដែលពាណិជ្ជករកម្ពុជា និងពាណិជ្ជករជប៉ុន រួមទាំងវិនិយោគិន អាចចូលរួមបានយ៉ាងសកម្ម ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម រវាងជប៉ុននិងកម្ពុជា។ ក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជា អ្នកសម្របសម្រួល ដើម្បីធានាដល់ការស្វែងរក ដៃគូពាណិជ្ជកម្ម ប្រកបដោយផ្លៃផ្កា រវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា៕
Posted on: Sat, 02 Aug 2014 02:44:11 +0000

Trending Topics



Recently Viewed Topics




© 2015