Raul ចុះកិច្ចសន្យាជាមួយ New - TopicsExpress



          

Raul ចុះកិច្ចសន្យាជាមួយ New York Cosmos នៃក្របខ័ណ្ឌ North American Soccer League កាលពីថ្ងៃព្រហស្បត្តិ៍ អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Raul Gonzalez បានត្រលប់មកកាន់វិស័យបាល់ទាត់សារជាថ្មី ក្រោយចុះកិច្ចសន្យាជាមួយ New York Cosmos នៃក្របខ័ណ្ឌ North American Soccer League នេះបើយោងតាមការបង្ហើបរបស់ក្រុម។ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ១០២ប្រកួតឲ្យគោជល់អេស្ប៉ាញ បានចូលនិវត្តន៏ពីអាជីពបាល់ទាត់របស់ខ្លួនកាលពីខែមេសា បន្ទាប់ពីចាកចេញពីកីឡដ្ឋាន Santiago Bernabeu ហើយបានចំណាយពេល២ឆ្នាំជាមួយ Schalke 04 របស់អាល្លឺម៉ង់ នឹង២ឆ្នាំទៀតជាមួយ Al-Sadd នៅក្នុងក្របខ័ណ្ឌបាល់ទាត់របស់កាតា។ កីឡាករដែលស៊ុតបញ្ចូលទីនៅក្នុងក្របខ័ណ្ឌ Uefa Champion League រូបនេះស៊ុតបញ្ចូលទីបានចំនួន២២៨គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យស្តេចស Real Madrid ចំនួន៥៥០ប្រកួត ហើយបានឈ្នះពានរង្វាន់ La Liga បានចំនួន៦ដង Uefa Champion League ៣ដង Uefa Super Cup ១ដង និង International Cup ២ដង។ ប្រែសម្រួល៖ នី ឫទ្ធី ប្រភព៖ AP រូបភាព៖ BBC
Posted on: Fri, 31 Oct 2014 02:27:55 +0000

Trending Topics



Recently Viewed Topics




© 2015