កម្មការនីម្នាក់ - TopicsExpress



          

កម្មការនីម្នាក់ ត្រូវរថយន្តកិនក្បាលបែកធ្លាយខួរស្លាប់ក្នុងថ្លុកឈាមលើផ្លូវជាតិលេខ៤ ថ្ងៃ សុក្រ ទី07 វិច្ឆិកា ឆ្នាំ2014 ម៉ោង10:27 ផ្នែក: សន្តិសុខ និង សង្គម ដោយ: រដ្ឋឋានៈ Pisey-07-11-2014-full-f កំពង់ស្ពឺ ៖ ស្ត្រីជាកម្មការនីរោងចក្រកាត់ដេរម្នាក់ បានជិះម៉ូតូប៉ះដៃចង្កូតគ្នាបណ្ដាលឱ្យដួលលើផ្លូវជាតិលេខ៤ ហើយត្រូវបានរថយន្តដឹកសាំងមួយគ្រឿងទៀត បើកមកពីក្រោយបានបុក និងកិនក្បាលបែកលលាដ៍ធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ក្នុងថ្លុកឈាម។ ករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះ បានកើតមានឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះនាង ស្រីនិត ភេទស្រី អាយុជាង២០ឆ្នាំ បំរើការងាររោងចក្រ Cosmo Textile Co.ltd មានស្រុកកំណើតភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក វិន ឡេងហួង មេបញ្ជាការប៉េអិមស្រុកសំរោងទងបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូចំនួន០២គ្រឿង បានធ្វើដំណើរមកពីទិសខាងលិចឆ្ពោះទៅកើតស្របគ្នាបានប៉ះដៃចង្កូតបណ្ដាលឱ្យដួលពាក់កណ្ដាលផ្លូវជាតិ ត្រូវបានរថយន្តស៊ីទែនដឹកសាំងបុករួចកិនស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ លោកបន្តថា ម៉ូតូទី០១-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL.8187 អ្នកបើកបរឈ្មោះ នាង ស្រីនិត ត្រូវរថយន្តកិនបែកលលាក្បាលស្លាប់ក្នុងថ្លុកឈាម និងម៉ូតូទី០២-ម៉ាកឡេត គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ នី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីររាជធានៅភ្នំពេញ។ លោក វិន ឡេងហួងបានបញ្ជាក់ថា ចំពោះរថយន្តដែលបានកិនស្ត្រីរងគ្រោះស្លាប់ជាប្រភេទរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈ ពាក់ស្លាកលេខភ្នំពេញ 3A.5059 អ្នកបើកបរមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់។ សាក្សីបាននិយាយថា ពួកគាតបានឃើញម៉ូតូទាំង០២គ្រឿង ធ្វើដំណើរមកពីលិចទៅកើតលុះដល់ចំណុចកើតបានប៉ះគ្នាបណ្ដាលឱ្យដួលលើទ្រូងផ្លូវខណៈនោះ ស្រាប់តែមានរថយន្តដឹកសាំងមកពីក្រោយជាន់ហ្វាងមិនទាន់ ក៏បានបុកជនរងគ្រោះនិងកិនក្បាលបែកធ្លាយខួរ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែម្តង។ ប្រភពបន្តថា ក្រោយពីបុករួចរថយន្តបានព្យាយាមបើកគេច ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់បានហើយតៃកុងរត់គេចបាត់។ បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងសមត្ថកិច្ចវាស់វែង និងប្រមូលយកទៅរក្សាទុក ដើម្បីក៏សាងសំណុំរឿងតាមផ្លូវច្បាប់រង់ចាំការដោះស្រាយគ្នា៕
Posted on: Fri, 07 Nov 2014 05:18:28 +0000

Trending Topics



Recently Viewed Topics




© 2015