នេះជាវីដេអូ ១៥នាទី - TopicsExpress



          

នេះជាវីដេអូ ១៥នាទី ដែលខ្ញុំបានថតផ្ទាល់ពីការផ្តល់ជូនថវិការចំនួន ១៧៩០ដុល្លារអាមេរិចនិង ៣៥មុឺនរៀលទៀត ព្រមទាំងគ្រេឿងឧបភោគបរិភោគជាច្រើនទៀតដល់គ្រួសារបងស្រីគាដែលជាជនក្រីក្រមានកូនបីនាក់និងប្តីដែលមានជម្ងឺឆ្កួតជ្រូកប្រចាំកាយផង ហើយនិងលោកយាយញ៉ក់ក្នុងភូមិជាមួយគ្នាដែលជាចាស់ជរាគ្មានទីពឹងរស់កំសត់ចិញ្ចឹមចៅប្រុសម្នាក់អាយុ១០ឆ្នាំឪពុកម្តាយស្លាប់អស់ហើយ ហើយថវិការទាំងនោះគឺត្រូវបានបែងចែកដូចតទៅ៖ ១. ៤០០ដុល្លារសម្រាប់ជួយសាងសង់ផ្ទះបងស្រីគាដែលចាស់ទ្រុឌទ្រោមពុកផុយស្ទើរ៧០%អស់ហើយនោះ ហើយផ្តល់ជូនគាត់ ៤៥០ដុល្លារផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពតាមតម្រូវការ ២. ៧០ដុល្លារសម្រាប់ជួយសាងសង់ផ្ទះលោកយាយញ៉ក់ (ផ្ទះយាយញ៉ក់ជួសជុលតែជញ្ជាំងរនាបក្តារទេ) ហើយផ្តល់ជូនគាត់ ៣១០ដុល្លារផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពតាមតម្រូវការ ៣. ៦០០ដុល្លារសម្រាប់ជីកអណ្តូងស្នប់១នៅក្នុងភូមិត្របែកនោះសម្រាប់ប្រជាជនក្នុងភូមិប្រើរួមតែម្តង (អណ្តូងស្នប់រាងថ្លៃបន្តិចដោយសារដីភូមនោះជាដីក្បែរចង្កេះភ្នំពិបាកជីកធ្វើ) ៤. ចែកជូនដូនចាស់២នាក់ផ្សេងទៀតអាយុ៧០ឆ្នាំជាងដែលប្រជាជនបានប្រាប់ថាគ្មានទីពឹងដែរ ម្នាក់បាន ១០មុឺនរៀល ៥. និងជូនលោកមេភូមិបន្តិចបន្តួចផងដែរ ។ តាងនាមខ្ញុំបាទ ជាសុី ជំនួសមុខឱ្យជនក្រីទាំងអស់ម្សិលមិញនេះ សូមអរគុណជាអនេកកប្បការដល់សប្បុរសជនទាំងអស់ក្នុងនិងក្រៅប្រទេស អូស្ត្រាលី អាមេរិច ជាពិសេសគឺលោក Souk Sorphea និងអ្នកនាង Sarina Zuzanna AlNic ដែលបានជួយរៃអង្គាសបន្តរនៅអូស្ត្រាលីបានយា៉ងច្រើនរហូតដល់ទៅ ១៤២៦ដុល្លារអាមេរិច និងសូមអរគុណដល់បងប្រុស Pin Fake-Happy ដែលមិនត្រឹមបានជួយជូនឡានដឹកឥវា៉ន់ទៅទេ គឺបងប្រុសបានជួយឧបត្ថមគ្រេឿងឧបភោគបរិភោគជាច្រើនគិតជាលុយជាង ៣៩មុឺនរៀល ព្រមទាំងថវិការ ២០មុឺនរៀលផ្សេងទៀតផងដែរ សូមឱ្យសប្បុរសជនទាំងអស់មានសុខភាពល្អ សំណាងល្អ ប្រកបការងារនិងប៉ងប្រាថ្នាអ្នីបានសម្រេចដូចសេចក្តីបហរថ្នា សូមអរគុណ ៕ This is a 15mn video that I recorded directly from the offering budget of 1790 US Dollars and 350 thousand riels more with some groceries to 2 poorest families, first is sister Kear just have birth ten days ago she has three children and husband who have Chom Ngeu Chhkuot Chrouk and 61 years old granny who lives in the same village and raising a grandson 10 years old whom parents dead, and fund was divided as follows: 1. $ 400 for the repairing sister Kears house almost 70% decayed, and offered her another $ 450 for subsistence requirements 2. $ 70 for repairing grannys house (only small parts repairing only) and offered her another $ 310 for subsistence requirements 3. $ 600 for digging a well for villagers use all together (that well a bit expensive due to that village land as land near the mountain is hard to dig) 4. Distributed to an old 2 others 70 years old plus 100 thousand riels each 5. And some small amount to village chief On behalf of me as a creator of the donation for the poor yesterday, Im thankful to significant behavior to charity all the inside and outside countries as Australia, America and Cambodia, and especially to Mr. Souk Sorphea and Ms. Sarina Zuzanna AlNic who helped raising fund in Australia got up to 1,426 US dollars and would like to thank Brother Pin Fake-Happy, who not only helped to offer pick-up truck to go there but he even donated around 390 thousand riels and dinated budget another 200 thousand riel too, I wish all the donors success in every jobs and good health good luck in life onward, Thanks.
Posted on: Mon, 06 Oct 2014 02:55:14 +0000

Trending Topics



Recently Viewed Topics




© 2015