បេក្ខជន ប៊ុន សីហា ឡើងឆាក - TopicsExpress



          

បេក្ខជន ប៊ុន សីហា ឡើងឆាក The Voice យប់នេះ ទាំងមានទុក្ខឪពុកស្លាប់ (ភ្នំពេញ) ៖ បេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោក ប៊ុន សីហា មកពីខេត្តកំពង់ស្ពឺ ដែលជាកូនក្រុមរបស់ Coach លោក ឆន សុវណ្ណរាជ នឹងត្រូវឡើងឆាក The Voice នៅយប់នេះ ទំាងមានទុក្ខធំ ដោយសារឪពុករបស់គេ បានទទួលមរណភាព កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅនេះ។ យប់ថ្ងៃអាទិត្យនេះ កម្មវិធី The Voice Cambodia បានឈានដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគ្រូបង្វឹកនិមួយៗនៅ សល់កូនក្រុមចំនួន២នាក់ប៉ុណ្ណោះ ប្រកួតជម្រុះដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ សង្ឃឹមថា ប៊ុន សីហា នឹងធ្វើបានល្អនៅយប់នេះ បានឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ៕ ចង់បានព័ត៌មាន Breaking News ល្អៗទាំងនេះ នឹងបាញ់បញ្ជូន ដល់ទូរស័ព្ទ របស់អ្នក សូម download Fresh News (App Store & Play Store)
Posted on: Sun, 09 Nov 2014 09:46:50 +0000

Trending Topics



Recently Viewed Topics




© 2015