ប៉ូលិសកំពុងបានតាមចាប់ - TopicsExpress



          

ប៉ូលិសកំពុងបានតាមចាប់ បេក្ខជនតំណាងបក្សសង្គ្រោះជាតិ មួយរូបទៀត គឺលោក រៀល ខេមរិន្ទ្រ ពីបទញុះញង់ធ្វើបាតុកម្មធ្វើហិង្សា បន្ទាប់ពីបានឃុំខ្លួនបេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិបីនាក់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ កក្កដា រួចមក នេះបើតាមការអះអាង របស់បេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃដដែល។ បេក្ខជនតំណាងរាស្ត្របក្សសងញក្រោះជាតិ ៣ រូប ដែលត្រូវបានចាប់ និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញនោះ គឺ អ្នកស្រី មូរ សុហួរ លោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភិរម្យ។ ចំណែកបេក្ខជនតំណាងរាស្ត្រមួយរូបទៀតគឺ លោក ហូរ វ៉ាន់ ដែលបានតាមដានការចាប់ខ្លួននោះ ក៏ត្រូវបានប៉ូលិសអញ្ជើញឲ្យចូលខ្លួនក្នុងស្នងការនោះដែរ។ សូមអាន និងស្ដាប់ព័ត៌មានពិស្ដារ... rfa.org/khmer/news/politics/CNRP-Police-hit-07142014220151.html #FreedomPark #PrisonPark #Rights #Politics #Cambodia
Posted on: Tue, 15 Jul 2014 09:15:34 +0000

Trending Topics



Recently Viewed Topics




© 2015