ភាពវេទនានៃកម្មករខ្មែរ៖ - TopicsExpress



          

ភាពវេទនានៃកម្មករខ្មែរ៖ កម្មករជាង២០០នាក់ នៅរោងចក្រដាគ្វានសួនកាណាឌីយ៉ា សន្លប់នៅព្រឹកនេះ ................................... VOD- កម្មករជាង២០០នាក់ នៅរោងចក្រចំនួនពីរ ស្ថិតនៅតំបន់វ៉េងស្រេង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ។ កម្មករ ឲ្យដឹងថា រោងចក្រដែលកម្មករសន្លប់នោះ មានឈ្មោះថា ដាគ្វានថេកស្តាយ និងនៅរោងចក្រសាខាមួយទៀត ម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ កម្មករសន្លប់នៅម៉ោងជាង៨និង៣០នាទី ។កម្មករ ឲ្យដឹងថា មិនទាន់ដឹងមូលហេតុនៃការសន្លប់ទេ តែបញ្ជាក់ថា ប្រហែលដោយសារហូបបាយពីថ្ងៃពុធម្សិលមិញនេះបណ្តាលមកពីម្ហូបអាហារ ដូចជាសាច់មាន់ផ្អូម និងបណ្តាលមកពីទឹកផង។ កម្មករអះអាងថា រោងចក្រដាគ្វាន មានកម្មករប្រមាណជាងមួយម៉ឺននាក់ អគារ ១១ A B C D E F G H I G និង K៕
Posted on: Thu, 03 Apr 2014 04:24:27 +0000

Trending Topics



Recently Viewed Topics




© 2015