មនុស្សជាច្រើនមានចម្ងល់ - TopicsExpress



          

មនុស្សជាច្រើនមានចម្ងល់ ហើយសួរខ្ញំុពីភាពខុសគ្នានៃសមាគម និងក្រុមធុរជនល្បីៗមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា JCI Cambodia, YEAC - Young Entrepreneurs Association of Cambodia, Cambodia Investors Club, Business Network International (BNI), Marketing Association of Cambodia and Cambodian Women Entrepreneurs Association of Cambodia (CWEA). ខាងក្រោមនេះជាព័ត៌មានបឋមមួយចំនួនសម្រាប់អ្នកទាំងអស់គ្នា។ ១. JCI សភាយុវពាណិជ្ជករអន្តរជាតិ ជាសមាគមមួយដែលមានក្នុងជាង១០០ប្រទេសក្នុងពិភពលោក ហើយប្រមូលផ្តំុធុរជនវ័យត្រឹម៤០ឆ្នាំចុះ ដើម្បីរួមគ្នាកសាងការផ្លាស់ប្តូរជាវិជ្ជមានមួយ។ សមាគមនេះភាគច្រើនរួមគ្នាធ្វើការងារសហគមន៍។ jci.cc ២. សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយសមាគមសហគ្រិនវ័យក្មេងក្នុងប្រទេសជាសមាជិកអាស៊ាន និងប្រទេសនានាក្នុងសកលលោក មានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ លើការងារចូលរួមអភិវឌ្ឍគោលនយោបាយវិនិយោគ និងអាជីវកម្ម។ ៣. BNI ជាក្រុមធុរជន ពាណិជ្ជករ ទាំងឡាយ ដែលមានបំណងចង់អភិវឌ្ឍ ជម្រុញការលក់របស់ខ្លួនតាមរយៈការជួយផ្សព្វផ្សាយ និងជ្រោមជ្រែង របស់ម្ចាស់អាជីកម្មដទៃទៀតដែលនៅក្នុងក្រុមនោះ។ BNI មានប្រវត្តិជោគជ័យ និងមានសាខាជាច្រើនក្នុងពិភពលោក។ Members Make More Money ជាបេសកកម្មដ៏ទាក់ទាញរបស់ BNI។ ៤. ក្លឹបអ្នវិនិយោគកម្ពុជា អាចជា ការចងក្រងធុរជន ពាណិជ្ជករ ម្ចាស់ទុន និងអ្នកមានបំណងរៀនពីការរកសុី ដំបូងគេក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរក និងបង្កើតឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ CIC ជា Platform ដ៏ល្អសម្រាប់ អ្នកមានលុយតែមិនមានគំនិតថារកសុីអ្វី និងអ្នកមានគំនិត ប៉ុន្តែខ្វះទុន។ ៥. សមាគមសហគ្រិនស្ត្រីកម្ពុជា ជាបណ្តំុនៃធុរជនស្ត្រីក្នុងប្រទេសកម្ពុជា មានចម្រុះជាតិសាសន៍ និងកំពុងរីកចម្រើនទៅមុខយ៉ាងខ្លាំង ក្រោមការគាំទ្រពីសំណាក់ក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍនានា។ ៦. សមាគមអ្នកទីផ្សារកម្ពុជា ជាការប្រជំុគ្នានៃអ្នកជំនាញទីផ្សារក្នុងប្រទេសកម្ពុជា។ MAC មានបណ្តាញក្នុងប្រទេសដទៃជាច្រើនដែរ។ ព័ត៌មានលំអិត និងច្បាស់ការជាងនេះ សូមសួរមិត្តខ្ញំូម្នាក់ទៀតឈ្មោះ Google។ សូមអរគុណ។
Posted on: Mon, 24 Mar 2014 09:44:33 +0000

Trending Topics



Recently Viewed Topics




© 2015