មហាសេដ្ឋីបច្ចេកវិទ្យា - TopicsExpress



          

មហាសេដ្ឋីបច្ចេកវិទ្យា នាំគា្នលេងល្បែងចាក់ទឹកកក រ៉ៃអង្គាសប្រាក់មនុស្សធម៌ (Video Inside) #maxisaktel អាម៉េរិក៖ មហាសេដ្ឋី និងបុគ្គលសំខាន់ៗ ផ្នែកបច្ចេកវិទ្យា និងវីដេអូហ្គេម បាននឹងកំពុងធ្វើការ ឆ្លងតបគ្នាទៅវិញទៅមក ក្នុងការលេងល្បែង ចាក់ទឹកកក (Ice Bucket Challenge) ដើម្បីជួយរ៉ៃអង្គាស ប្រាក់ផ្តល់ទៅសមាគមន ALS ជាសមាគម មិនរកប្រាក់ចំណេញ របស់សហរដ្ឋអាម៉េរិក ជួយព្យាបាលអ្នកជំងឺ ប្រព័ន្ធសរសៃប្រសាទ និងឆ្អឹងខ្នង។ នាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Sony Computer Entertainment America លោក Shawn Layden គឺជាមនុស្សចុងក្រោយគេ ក្នុងចំណោម អ្នកបច្ចេកវិទ្យា ដែលបានចាក់ទឹកកក ទៅលើក្បាលរបស់គាត់។ លោក Shawn Layden បានធ្វើការហៅ បន្តទៅកាន់ នាយកប្រតិបត្តិ ក្រុមហ៊ុន Activision Blizzard លោក Bobby Kotick, នាយកក្រុមហ៊ុន GameStop លោក Tony Bartel និងប្រធានគ្រប់គ្រង ក្រុមហ៊ុន PlayStation នៅសហភាព អឺរ៉ុប លោក Jim Ryan ឲ្យលេងល្បែងនេះផងដែរ។ ច្បាប់នៃល្បែងចាក់ទឹកកកនេះ តម្រូវឲ្យអ្នកដែលត្រូវបាន គេហៅឲ្យលេងបន្ត ធ្វើការចាក់ទឹកកក ទៅលើក្បាលរបស់ខ្លួន និងថតបង្ហោះលើប្រព័ន្ ធទំនាក់ទំនងសង្គម ដោយមាន ពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បើមិនធ្វើតាម ចាត់ទុកថាចាញ់ នឹងត្រូវបរិច្ចាគប្រាក់ ១ទ្វេរជា២។ លោក Bill Gates នាយកក្រុមហ៊ុន Microsoft ត្រូវបានគេស្គាល់ថាជា មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា លោកបានធ្វើឲ្យ មហាជនចាប់អារម្មណ៍ ជាងគេ ដោយលោកបានបង្កើត ឧបករណ៍សម្រាប់ ចាក់ទឹកកកមកលើក្បាល របស់គាត់ ស្របតាមការហៅ ពីនាយកក្រុមហ៊ុន Facebook លោក Mark Zuckerberg។ ក្រៅពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos, នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk, នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook, នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella និងនាយកប្រតិបត្តិ ក្រុមហ៊ុន Twitter លោក Dick Costolo ក៏បានចូលរួម លេងល្បែងនេះដែរ។ សមាគមន ALS រ៉ៃអង្គាសប្រាក់បានជាង ៦៤លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៣ នេះបើតាមសម្តី អ្នកនាំពាក្យសមាគមន ALS លោកស្រី Carrie Munk បានឲ្យដឹង។ គិតត្រឹមថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤នេះ សមាគមន ALS បានទទួលទឹកប្រាក់ ៣១,៥លានដុល្លារអាម៉េរិក ពីការបរិច្ចាគ ដោយធ្វើការ ប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ មានការកើនឡើង ១១០០ភាគរយ (គិតចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី២០ សីហា) បានត្រឹមតែ ១,៩លានដុល្លារសហរដ្ឋអាម៉េរិក តែប៉ុណ្ណោះ។ ប្រាក់បរិច្ចាគទាំងអស់នេះ បានទទួលមកពីអ្នក ដែលធ្លាប់បរិច្ចាគស្រាប់ និងក្រុមអ្នក បរិច្ចាគថ្មីចំនួន ៦៣៧.៥២៧នាក់ ផងដែរ៕ youtu.be/rni0Rtu4jTs
Posted on: Mon, 25 Aug 2014 05:47:00 +0000

Trending Topics



Recently Viewed Topics




© 2015